ខេត្តកំពង់ស្ពឺ៖ អនុវត្ដតាមបញ្ជាដឹកនាំពីលោកឧត្ដម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចុះអន្ដរាគមន៍ឃាត់មុខសញ្ញាក្មេងទំនេីង បង្កហឹង្សាលេងដោយអាវុធ (កាំបិតផ្គាក់) កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី នៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មានករណីបង្កហិង្សាទៅវិញទៅមក ដោយក្រុមក្មេងទំនេីង ២ក្រុម៖
+ក្រុមទី១ មានបក្ខពួក ៤នាក់
១- សុខ ចាន់តារា ភេទប្រុស អាយុ២៥ឆ្នាំ
២- នឹម សុខចាន់ ភេទប្រុស អាយុ២៨ឆ្នាំ
៣- អ៊ុក ចាន់រី ភេទប្រុស អាយុ២៨ឆ្នាំ
៤- សិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ
+ក្រុមទី២ មានបក្ខពួក ៤នាក់
១- សឹង សំរឹត ភេទប្រុស អាយុ១៨ឆ្នាំ
២- កែម វិរៈ ភេទប្រុស អាយុ២២ឆ្នាំ
៣- អឿន តួ ភេទប្រុស(រងរបួសដៃស្ដាំ ដោយដេ ២៥ថ្នេ) អាយុ២៤ឆ្នាំ
៤- ស៊ិន វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ
តាមចម្លេីយនិងការបញ្ជាក់ឱ្យដឹងពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ថា កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ ២០២៥ វេលាម៉ោង១៥និង៤០នាទី ឈ្មោះ សិដ្ឋ (ក្រុមទី១) លើកដៃជាសញ្ញាឌឺដាក់ក្រុមទី២ ដែលកំពុងខ្ចប់ផ្លែស្វាយក្នុងចម្ការជាមួយគ្នា។ លុះដល់ថ្ងៃ២៨ខែកញ្ញាឆ្នាំ ២០២៥ ម៉ោង១៥និង ៣០នាទី ឈ្មោះ ស៊ិន វណ្ណៈ (ក្រុមទី២) បានទៅសួរនាំក្រុមទី១ បណ្ដាលឲ្យទាស់ពាក្យសម្ដីរួចឈ្មោះ អឿន តួ(ក្រុមទី២) បានទៅយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះនឹម សុខចាន់ (ក្រុមទី១) តែកាប់មិនត្រូវ ក៏អស់ជំហរដួលរបូតកាំបិតពីដៃ ធ្វើឲ្យឈ្មោះ អ៊ុក ចាន់រី(ក្រុមទី១)ដណ្ដើមកាំបិតបាន កាប់មកលើឈ្មោះ អឿន តួ បណ្ដាលឲ្យរងរបួសដៃខាង ស្ដាំ(ដេរ២៥ថ្នេ) ។
ក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ចនគរបាលបានចុះអន្ដរាគមន៍ឃាត់បានមុខសញ្ញាជេីងខ្លាំង៦នាក់ រីឯអ្នកពាក់ព័ន្ធផ្សេងទៀតរត់គេចខ្លួនអស់ ដកហូតបានកាំបិតផ្គាក់១ដើម កម្លាំងបានបញ្ជូនបក្ខពួកទាំងសងខាងមក កាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីសាកសួរ
បំពេញនីតិវិធីនិងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីទៅការិយាល័យព្រហ្មទណ្ឌខេត្ដ បញ្ជូនទៅកាន់
អយ្យការ អមសាលាដំបូងខេត្ដ ចំណាត់ការតាមច្បាប់ ក្រុមក្មេងទំនេីងទាំងនេះជាដង្កូវសង្គមនិងជាមេរោគ
ដែលមិនអាចបន្ដឱ្យកេីតមានជាថ្មីទៀតនោះទេ បេីមិនមានវិធានការប្រាកដជាសង្គមជួបបញ្ហាជារៀងរហូត៕