ហិង្សាកាប់ជិតដាច់ដៃកក្រេីកតំបន់លោកយា​យ​ម៉ៅ​ពេជ្រនិល​ បង្កឡេីងដោយក្មេងទំនេីងក្រុម​កាំបិតផ្គាក់និង កណ្ដាប់ដៃ​ដែកត្រូវសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ អនុវត្ដតាមបញ្ជាដឹកនាំពីលោកឧត្ដម សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ កម្លាំងនគរបាលនៃអធិការដ្ឋាននគរ​បាលស្រុកភ្នំស្រួច​ បានចុះអន្ដរាគមន៍ឃាត់មុខសញ្ញាក្មេងទំនេីង បង្កហឹង្សាលេងដោយអាវុធ​ (កាំបិតផ្គាក់) កាលពីថ្ងៃទី ២៨​ ខែកញ្ញា​ ឆ្នាំ២០២៥ វេលាម៉ោង១៥និង​៣០​នាទី នៅចំណុ​ចចម្ការស្វាយ ស្ថិតនៅភូមិទី៦ ឃុំយា​យម៉ៅ​ពេជ្រនិល ស្រុកភ្នំស្រួច មានករណីបង្កហិ​ង្សាទៅវិញទៅ​មក ដោយក្រុមក្មេងទំនេីង​ ២ក្រុម៖

+ក្រុមទី១ មានបក្ខពួក​ ៤​នាក់
១- សុខ ចាន់តារា ភេទប្រុស អាយុ២៥ឆ្នាំ
២- នឹម សុខចាន់ ភេទប្រុស អាយុ២៨ឆ្នាំ
៣- អ៊ុក ចាន់រី ភេទប្រុស អាយុ២៨ឆ្នាំ
៤- សិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ

+ក្រុមទី២​ មានបក្ខពួក​ ៤នាក់
១- សឹង សំរឹត ភេទប្រុស អាយុ​១៨ឆ្នាំ
២- កែម វិរៈ ភេទប្រុស អាយុ​២២ឆ្នាំ
៣- អឿន តួ ភេទប្រុស(រងរបួសដៃស្ដាំ ដោយដេ​ ២៥ថ្នេ) អាយុ​២៤ឆ្នាំ
៤- ស៊ិន វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ

តាមចម្លេីយនិងការបញ្ជាក់ឱ្យដឹងពី​ លោកវរសេនី​យ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច​ ថា​ កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ ២០២៥ វេលាម៉ោង១៥និង៤០នាទី ឈ្មោះ សិដ្ឋ (ក្រុមទី១) លើកដៃជាសញ្ញាឌឺ​ដាក់ក្រុមទី២ ដែលកំពុងខ្ចប់ផ្លែស្វា​យក្នុងចម្ការជាមួយគ្នា។ លុះដល់ថ្ងៃ២​៨ខែកញ្ញាឆ្នាំ ២០២៥ ម៉ោង១៥និង ៣០នាទី ឈ្មោះ ស៊ិន វណ្ណៈ (ក្រុមទី២) បា​នទៅសួរនាំក្រុមទី១ បណ្ដាលឲ្យទាស់ពាក្យសម្ដីរួចឈ្មោះ អឿន តួ​(ក្រុមទី២) បានទៅយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះនឹម សុខចាន់​ (ក្រុមទី១) តែកាប់មិនត្រូវ ក៏អស់ជំហរ​ដួ​ល​របូតកាំបិតពីដៃ ធ្វើឲ្យឈ្មោះ អ៊ុក ចាន់រី(ក្រុមទី១)ដណ្ដើ​មកាំបិតបាន កាប់មកលើឈ្មោះ អឿន តួ បណ្ដាលឲ្យរងរបួ​សដៃខាង ស្ដាំ​(ដេរ២៥ថ្នេ) ។

...

ក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ចនគរបាលបានចុះអន្ដរាគមន៍ឃាត់បានមុខសញ្ញាជេីងខ្លាំង៦នាក់​ រីឯអ្នកពាក់​ព័​ន្ធផ្សេង​ទៀ​តរត់គេចខ្លួនអស់​ ដកហូតបានកាំបិត​ផ្គាក់​១ដើម​ កម្លាំងបាន​បញ្ជូនបក្ខពួកទាំងសងខាងមក កាន់​អ​ធិការដ្ឋាននគរបា​លស្រុ​កភ្នំស្រួច​ ដេីម្បីសាកសួរ​
បំ​ពេ​ញនីតិវិធី​និង​បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីទៅការិយាល័យព្រហ្មទណ្ឌខេត្ដ​ ប​ញ្ជូនទៅកាន់
អ​យ្យការ​ អមសាលាដំបូងខេត្ដ​ ចំណាត់ការតា​មច្បាប់​ ក្រុមក្មេងទំនេីងទាំងនេះជាដង្កូវសង្គមនិងជាមេរោគ
ដែ​លមិនអាចបន្ដឱ្យកេីតមានជាថ្មីទៀតនោះទេ​ បេីមិនមានវិធានការប្រាកដជាសង្គមជួបបញ្ហាជារៀងរហូត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print