ជនជាតិ​ថៃ​២​នាក់ ត្រូវបានឃាត់​ករណីបាញ់បោះសេរី​ នៅ​ក្រុង​ប៉ោយប៉ែត​

ចែករំលែក៖

ខេត្ដ​បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន បាន​ចាប់ខ្លួន​ជនជាតិ​ថៃ ២​នាក់ កាលពី​ព្រឹក​ថ្ងៃ​សុក្រ បន្ទាប់ពី​គេ​ប្រទះឃើញបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​។​

តាម​ប្រភពពី​សមត្ថកិច្ច ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤១​នាទី ថ្ងៃទី​៣ ខែតុលា ពេលដែល​កម្លាំង​ល្បាត​ចម្រុះ​របស់​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និងក្រុម​​ល្បាត​តាម​ព្រំដែន បាន​ចុះ​ត្រួតពិនិត្យ នៅ​ចំណុច​មុខ​បុរី​ស្តា​ហ្គោល​ ភូមិ​ព្រៃព្រិច​ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។

 

ជនសង្ស័យ​មានឈ្មោះ Patchara Khaopho អាយុ​២៧​ឆ្នាំ មុខរបរ​កាន់​អាវុធ និង​ទី​២​ឈ្មោះ​ Rampum Rattanakaewmanee អាយុ​២២​ឆ្នាំ ជនជាតិ​ថៃ ស្នាក់នៅ​ម្តុំ​វត្ត​ឆាយ​ដែន ​ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​​។​

ពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញ និងដកហូតវត្ថុតាងជាអាវុធខ្លីម៉ាក ស៉ិចសាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខតួ 66A986594 ចំនួន១ដើម បង់ចំនួន១ គ្រាប់ចំនួន១០គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន៤គ្រាប់។

 

ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ឃុំខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បី​សាកសួរ ខណៈ​សមត្ថ​កិច្ចចាត់កា​រ​បន្ត​តាម​និតិ​វិធី​ច្បាប់​។​

មន្ត្រី​កងរាជអាវុធហត្ថ​បញ្ជាក់ថា ករណីនេះ​នឹងត្រូវ​បាន​ចាត់ការ​តាមច្បាប់ប្រទេស​​កម្ពុជា​៕

...

ប្រភព : (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print