ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ថា លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកបានលុបចោលគម្រោងជួបគ្នានៅក្នុងប្រទេសឡាវ ជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលកាលពីពេលថ្មីៗកន្លងមកនេះ បានហៅលោកអូបាម៉ា ថា ជា«កូនប្រុសម្នាក់របស់អ្នករកស៊ីផ្លូវភេទ(son of a whore)» នោះ ។
លោកអូបាម៉ា បានថ្លែងថា លោកអាចនឹងលើកយកបញ្ហាសម្លាប់ក្រៅប្រព័ន្ធច្បាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងឱកាសជួបជាមួយថ្នាក់ដឹកនាំហ្វីលីពីន ។
លោក Duterte បានថ្លែងថា ប្រសិនបើគាត់(លោកអូបាម៉ា) លើកឡើងដូច្នេះមែននោះ, «Putang ina (កូនអ្នករកស៊ីផ្លូវភេទ) ខ្ញុំនឹងដាក់បណ្តាសាអ្នកឯងក្នុងវេទិកានោះតែម្តង» ។
លោកអូបាម៉ា បានទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី៥ ខែកញ្ញា ដើម្បីចូលរួមប្រជុំជាមួយមេដឹកនាំសមាគមអាស៊ាន ។ បន្ទាប់ពីកិច្ចប្រជុំ G20 នៅក្នុងទីក្រុង Hangzhow ប្រទេសចិន ។
យុទ្ធនាការនេះបានធ្វើឲ្យមានការរិះគន់ផងដែរពីសំណាក់ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។ ប៉ុន្តែលោក Duterte ហាក់ដូចជាមិនខ្វល់ចំពោះការរិះគន់ពីខាងក្រៅនោះឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត