ចំបាប់យកខេត្តពោធិ៍សាត់ជាគោលដៅទី១ក្នុងការប្រកួតស្វែងរកអ្នកខ្លាំងចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអាចចូលរួមក្នុងព្រឹត្តិ ការណ៍ប្រកួតកីឡាជាតិលើកដំបូងប្រកបដោយសក្តានុពលនិងធនធានដែលមាន ទេពកោសល្យស្របតាមផែនការអភិវឌ្ឍន៍ វិស័យកីឡារបស់សហព័ន្ធកីឡាចំបាប់កម្ពុជានិងឆ្លើយតបតាមការចង់បានរបស់ក្រសួងអប់រំ យុវជន និងកីឡានោះ សហព័ន្ធកីឡា ចំបាប់កម្ពុជាបានជ្រើសរើសយកខេត្តពោធិ៍សាត់គឺជាគោលដៅទី១ក្នុងជ្រើសរើសធនធានក្នុងគោលបំណងប្រមូលអ្នកដែលមានសមត្ថភាពចូលរួមក្នុងកម្មវិធីកីឡាថ្នាក់ជាតិដែលជាផែនការតម្រង់ទិសឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថា ការ ប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្តក្នុង គោលបំណងស្វែងរកកីឡាករ-កីឡាការិនី ចំបាប់ដែលមានទេពកោសល្យនិងសក្តានុពលសម្រាប់ត្រៀមចូលរួមប្រកួតកីឡាជាតិលើកដំបូងនាចុងឆ្នាំ២០១៦នេះតាមកម្ម វិធីរបស់ក្រសួងអប់រំយុវជននិងកីឡាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីសហព័ន្ធ កីឡាជាតិចំនួន១៤៕

rim (1) rim (2)

ដោយ៖ សារីម

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print