ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ហៅលោកអូបាម៉ា ថា «កូនអ្នករកស៊ីផ្លូវភេទ(Putang ina)»

ចែករំលែក៖

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ថា លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកបានលុបចោលគម្រោងជួបគ្នានៅក្នុងប្រទេសឡាវ ជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលកាលពីពេលថ្មីៗកន្លងមកនេះ បានហៅលោកអូបាម៉ា ថា ជា«កូនប្រុសម្នាក់របស់អ្នករកស៊ីផ្លូវភេទ(son of a whore)» នោះ ។

លោកអូបាម៉ា បានថ្លែងថា លោកអាចនឹងលើកយកបញ្ហាសម្លាប់ក្រៅប្រព័ន្ធច្បាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងឱកាសជួបជាមួយថ្នាក់ដឹកនាំហ្វីលីពីន ។

លោក Duterte បានថ្លែងថា ប្រសិនបើគាត់(លោកអូបាម៉ា) លើកឡើងដូច្នេះមែននោះ, «Putang ina (កូនអ្នករកស៊ីផ្លូវភេទ) ខ្ញុំនឹងដាក់បណ្តាសាអ្នកឯងក្នុងវេទិកានោះតែម្តង» ។

លោកអូបាម៉ា បានទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី៥ ខែកញ្ញា ដើម្បីចូលរួមប្រជុំជាមួយមេដឹកនាំសមាគមអាស៊ាន ។ បន្ទាប់ពីកិច្ចប្រជុំ G20 នៅក្នុងទីក្រុង Hangzhow ប្រទេសចិន ។

ថ្លែងនៅទីក្រុងម៉ានីល មុនពេលចេញដំណើរទៅកាន់ប្រទេសឡាវ មេដឹកនាំហ្វីលីពីនបានមោទនភាពខ្លួនឯងចំពោះយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ខ្លួន ដែលឈានដល់សម្លាប់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនប្រមាណ២៤០០នាក់ ចាប់តាំងពីឡើងកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

យុទ្ធនាការនេះបានធ្វើឲ្យមានការរិះគន់ផងដែរពីសំណាក់ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។ ប៉ុន្តែលោក Duterte ហាក់ដូចជាមិនខ្វល់ចំពោះការរិះគន់ពីខាងក្រៅនោះឡើយ ៕

u-s-president-obama-arrives-aboard-air-force-one-at-wattay 91035940_035111548-1

ប្រែសម្រួល៖ ថាច់ យ៉ាត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print