ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីហិង្សា ជិះម៉ូតូប្រើដាវដេញកាប់គ្នា និងវាយគ្នាទៅវិញទៅមក

ចែករំលែក៖

​    ភ្នំពេញ​ ៖​ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី០២ ខែតុលា  ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ករណីហិង្សា (ក្មេងស្ទាវ០២ក្រុមជិះម៉ូតូប្រើដាវដេញកាប់គ្នានិងវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងជិះម៉ូតូទៅបុកជាមួយរថយន្តរបស់អ្នកដំណើរតាមផ្លូវដួលដោយខ្លួនឯងរងរបួសធ្ងន់) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣១៥ កែងផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យភាគីទី១:

១-ឈ្មោះ  សេង វិសាល ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរ នៅផ្ទះ សា្នក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២- ឈ្មោះ អ៊ាន សីហា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ  មុខរបរ   នៅផ្ទះ សា្នក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៣-ឈ្មោះ ឃិន កុសល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ  មុខរបរ នៅផ្ទះ សា្នក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៤-ឈ្មោះ ភិត សេរី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរ  កម្មកររោងចក្រកាត់ដេរ សា្នក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៥-ឈ្មោះ ឈិត សុខនី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ  មុខរបរ នៅផ្ទះ សា្នក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យភាគីទី២: ពុំស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០៥គ្រឿង ក្រោយពេលកើតហេតុរួច (គេចខ្លួនបាត់) ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក HONDA DREM ចំនួន០៣គ្រឿង (ជារបស់ជនសង្ស័យទាំង០៥នាក់ជិះធ្វើសកម្មភាព) ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print