រុស្ស៊ីបញ្ជូនទាហ៊ាន​១២ពាន់នាក់ធ្វើសមយុទ្ធនៅតំបន់គ្រីមៀ

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហ៊ានប្រទេសនេះបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅតំបន់គ្រីមៀ និងសមុទ្រខ្មៅ។

តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្សី មានកម្លាំងទាហ៊ាន ១២.៥០០នាក់ចូលរួមធ្វើសមយុទ្ធខាងលើនិង អាវុធទំនើបៗជាច្រើនទៀត ក្នុងនោះមាននាវាចម្បាំងប្រចាំនៅតំបន់ភាគខាងត្បូងរុស្ស៊ី និងក្រីមៀ។

ការធ្វើសមយុទ្ធអូសបន្លាយ៦ថ្ងៃ ដែលមានឈ្មោះថា Kavkaz 2016 ដើម្បីត្រួតពិនិត្យសមត្ថភាពត្រៀមធ្វើសង្គ្រាម និងសហការរបស់កម្លាំងទាហ៊ានទាំងអស់។ កាលពីខែមុនរុស្ស៊ីបានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅជាប់ព្រំដែនអ៊ុយក្រែន និងបណ្តាលប្រទែសនៅតំបន់ Baltic ប៉ុន្តែពេលនេះបានធ្វើសមយុទ្ធនៅក្នុងតំបន់គ្រីមៀតែម្តង។

រយៈពេលកន្លងមករុស្ស៊ីបានបង្កើនកម្លាំងយោធាននៅតំបន់ក្រីមៀ និងសព្វាវុធទំនើបៗនៅទីនោះខ្លាចអ៊ុយក្រែង វាយប្រហារដណ្តើមគ្រប់គ្រងវិញ ។ អាវុធដែលរុស្ស៊ីបានបញ្ជូនទៅមាន S-400 ជាមីស៊ីលទំនើបបំផុតលើពិភពលោក។

សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្រោយដែលអ៊ុយក្រែន បានចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់១៧រូបផ្សេងទៀតពីបទបំផ្លាញសន្តិសុខជាតិអ៊ុយក្រែន ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu កំពុងប្រឈមនឹងច្បាប់តាមចាប់ខ្លួនរបស់តុលាការទីក្រុងគីវ  ដោយសារតែបានបំផ្លាញដល់សន្តិសុខស្ថិរភាពអ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសរបស់តុលាការបានបញ្ជាក់ថា «មិនត្រូវរក្សាឃុំខ្លួនមនុស្ស ដែលត្រូវចាប់លើសពី៣៦ម៉ោង ឬប្រគល់ទៅឲ្យក្រុមស្រាវជ្រាវ»។ ដីកាចាប់ខ្លួននោះ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

កាលពីថ្ងៃទី២២ ខែសីហា ចៅក្រមយោធាអ៊ុយក្រែន បានចាប់ផ្តើមចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក Shoigu និងមន្ត្រីជាន់ខ្ពស់ ១៧រូបផ្សេងទៀត ដោយចោទប្រកាន់ថា បានប្រឆាំងនឹងសន្តិសុខជាតិរុស្ស៊ី ។ នៅក្នុងបញ្ជីត្រូវចាប់ខ្លួនក្រៅពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៅមានលោក Sergey Clazyev ទីព្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីរុស្ស៊ី ព្រមទាំងឧប្បការីប្រធានាធិបតីទទួលបន្ទុកតំបន់គ្រីមៀទៀតផង ។

រុស្ស៊ី និងអ៊ុយក្រែន កំពុងប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំង អាចឈានដល់សង្គ្រាមនឹងគ្នា ក្រោយពេលរុស្ស៊ីបានសម្រេចដាក់តំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីកាលពីខែមីនា ឆ្នាំ២០១៤ និងគាំទ្រឲ្យមានការផ្តាច់ខ្លួននៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ទៀតផង ។

ស្ថានភាពកាន់តែតានតឹងក្រោយពេលដែលរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានបញ្ជូនក្រុមចារកម្មទៅវាយប្រហារបំផ្លាញសន្តិសុខគ្រីមៀ ប៉ុន្តែអ៊ុយក្រែនបានច្រានចោលការចោទប្រកាន់ខាងលើ ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print