នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​៖​ មិនមានភ័ស្តុតាងណាមួយដែលថាវ៉ាក់សាំង COVID-19 អាចបង្កជំងឺមហារីកនោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៤​ ខែតុលា​ ឆ្នាំ​២០២៥​ បានឱ្យដឹងថា​ ព័ត៌មាន​ជូន​សាធារណជន​បន្ថែម​! មិនមានភ័ស្តុតាងណាមួយដែលថាវ៉ាក់សាំង COVID-19 អាចបង្កជំងឺមហារីកនោះទេ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បានគូសបញ្ជាក់ថា​ អង្គការវេជ្ជសាស្ត្រ និង សមាគមន៍មហារីកធំៗ រួមទាំងអង្គការសុខភាពពិភពលោក (WHO) ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើ ជំងឺមហារីក (IARC) វិទ្យាស្ថានមហារីកជាតិរបស់សហ រដ្ឋអាមេរិក និងសមាគមជំងឺមហារីកអាមេរិក បាននិយាយ ម្តងហើយម្តងទៀតថា វ៉ាក់សាំង COVID-19 មិនត្រូវបាន ផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីក នោះទេ ។

គួរបញ្ជាក់ថា​ កន្លងមកនេះ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បានបញ្ជាក់​ថា​ គិតត្រឹម​ថ្ងៃទី១​ តុលា​ ២០២៥​ អង្គការ​សុខភាពពិភពលោក​ (WHO) មិនទាន់រកឃេីញថា​ ការចាក់វ៉ាក់សាំង​កូវីដ​១៩​ អាចបង្ក​ជំងឺមហារីក​នោះទេ​ !

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print