ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី០៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ព័ត៌មានជូនសាធារណជនបន្ថែម! មិនមានភ័ស្តុតាងណាមួយដែលថាវ៉ាក់សាំង COVID-19 អាចបង្កជំងឺមហារីកនោះទេ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានគូសបញ្ជាក់ថា អង្គការវេជ្ជសាស្ត្រ និង សមាគមន៍មហារីកធំៗ រួមទាំងអង្គការសុខភាពពិភពលោក (WHO) ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើ ជំងឺមហារីក (IARC) វិទ្យាស្ថានមហារីកជាតិរបស់សហ រដ្ឋអាមេរិក និងសមាគមជំងឺមហារីកអាមេរិក បាននិយាយ ម្តងហើយម្តងទៀតថា វ៉ាក់សាំង COVID-19 មិនត្រូវបាន ផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីក នោះទេ ។
គួរបញ្ជាក់ថា កន្លងមកនេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ តុលា ២០២៥ អង្គការសុខភាពពិភពលោក (WHO) មិនទាន់រកឃេីញថា ការចាក់វ៉ាក់សាំងកូវីដ១៩ អាចបង្កជំងឺមហារីកនោះទេ !
ដោយ៖តារា