ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាមុខសញ្ញាទទួលផលចោរកម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និង រក្សាទុកប្រើប្រាស់សារធាតុញៀន។
សមត្ថកិច្ចនគរបាលបានអោយដឹងនៅព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះជនសង្ស័យមានទី ១-ឈ្មោះយ៉ុង ឌីណា(ម្ចាស់ផ្ទះ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។
ទី២ឈ្មោះវង់ សាវិន រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។
ទី៣-ឈ្មោះហៀង ឆ្នៃ រស់នៅភូមិបាវិតលេីសង្កាត់បាវិត ក្រុងបាវិត ។
ទី៤-ឈ្មោះញឹម ចន្ថន រស់នៅ ភូមិម៉ែក្រអៀក ឃុំកណ្ដុរដុំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី ៥-ឈ្មោះម៉ៅ ធារ៉ា រស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និង៦ឈ្មោះ ចាន់ ពៅ រស់នៅភូមិតាពៅ សង្កាត់បាវិតក្រុងបាវិត។
ប្រភពបន្តថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥វេលាម៉ោង១១:១០នាទី លោកអធិការនគរបាលក្រុង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ កម្លាំងជំនាញគ្រឿងញៀន កម្លាំងប៉ុស្តិ៍បាវិត នៃអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងចុះជួយការងារក្រុងបាវិតសហការជាមួយកម្លាំងជំនាញព្រហ្មទ័ណ្ឌស្រុកស្វាយទាប បានចុះធ្វើការស្រាវជ្រាវបង្រ្កាបមុខសញ្ញាទទួលផលចោរកម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និង រក្សាទុកប្រើប្រាស់សារធាតុញៀន ក្នុងនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ប្រុស នៅចំនុចផ្ទះជួល ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ហេីយបានឆែកឆេររកឃើញមានក្រាមព៌ណសថ្លានិងម្សៅព៌ណស សង្ស័័យថ្នាំញៀនចំនួន០៨កញ្ចប់ ថ្នាំគ្រាប់ព៌ណលឿងសង្ស័យថ្នាំញៀនចំនួន៤២គ្រាប់
ដាវច្នៃចំនួន៤ដេីមកាំបិតផ្គាក់១ដេីម
កណ្ដៀវ១ដេីមកាំភ្លើងស្នប់បាញ់១ដេីម
ដែកថែប២ដេីម(ត្រៀមកែច្នៃធ្វេីដាវ)ជំពាមកៅស៊ូ១ និងគ្រាប់ខ្លីដែក
ដែកឆាប១ដេីមកាំបិតចិតបន្លែ២ដេីមពូថៅ១ និងញញួរ១ម៉ូតូចំនួន៦គ្រឿង និងសម្ភារះដែលពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចនគរបាល ក្រុងបាវិតបានប្រគល់ជូនកម្លាំងជំនាញព្រហ្មទណ្ឌ នគរបាលស្រុកស្វាយទាបព្រោះជាម្ចាស់ករណី ដេីម្បីចាត់ការបន្តតាមច្បាប់៕