ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តឡិចស៊ីស ពណ៌ស បុកបញ្ច្រាសទិសគ្នាជាមួយម៉ូតូធំមួយគ្រឿង បណ្ដាលអោយរងរបួសបុរសម្នាក់នៅក្រុងស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី៤ ខែតុលាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣១៤C ក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀងខេត្តស្វាយរៀង។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BK-៣១០៥និងអ្នករួមដំណើរម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ៣១៤C ភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ស្រាប់តែទៅបុកជាមួយម៉ូតូធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញភ្នំពេញ១HY-៧៤៤០ដែលបើកបរដោយបុរសម្នាក់មិនទាន់ស្គាល់ឈ្មោះក្នុងទិសដៅបញ្ច្រាសគ្នា បង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានមកដល់និងយកអ្នករងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង រីឯអ្នកបើករថយន្តសមត្ថកិច្ចឃាត់យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីរកខុសត្រូវ និងចាត់ការបន្តតាមច្បាប់៕