Arsenal ឡើងទៅឈរលើកំពូលតារាង ខណៈ Liverpool រងបរាជ័យក្រៅទឹកដីក្រោមថ្វីជើង Chelsea

ចែករំលែក៖

ក្រុមកាំភ្លើងធំArsenal បានដណ្តើមបានចំណាត់ថ្នាក់កំពូលក្នុង Premier League កាលពីថ្ងៃសៅរ៍ ខណៈដែលពួកគេបានផ្តួលក្រុម West Ham United ក្នុងលទ្ធផល 2-0 ចំណែកម្ចាស់ជើងឯកចាស់ហង្សក្រហម Liverpool បានរងបរាជ័យ2-1ក្នុងម៉ោងបញ្ចប់នៅទីក្រុងឡុងដ៍ក្រោមថ្វីជើងតោខៀវChelsea។

កាលពីសប្តាហ៍មុន Arsenal បានតាមពីក្រោយ Liverpool ចំនួន 5 ពិន្ទុ ប៉ុន្តែការឈ្នះលើក្រុម Newcastle United និង West Ham រួមជាមួយនឹងការបរាជ័យជាមួយនឹងក្រុម Crystal Palace និង Chelsea សម្រាប់ក្រុមរបស់លោក Arne Slot បានធ្វើឱ្យក្រុមរបស់ លោកArteta ស្ថិតក្នុងតំណែងកំពូល។

Tottenham Hotspur បានបន្តការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Thomas Frank ខណៈដែលពួកគេបានផ្តួលក្រុម Leeds United ក្នុងលទ្ធផល 2-1 នៅកីឡដ្ឋាន Elland Road ដើម្បីឈានទៅចំណាត់ថ្នាក់លេខ 3 ។ Arsenal មាន 16 ពិន្ទុពីការប្រកួត 7 លើក ខណៈ Liverpool មាន 15ពិន្ទុ និង Spurs មាន 14ពិន្ទុ រួមជាមួយក្រុមលេខ 4 Bournemouth ដែលបានយកឈ្នះ Fulham 3-1 នៅផ្ទះកាលពីថ្ងៃសុក្រ។

Manchester United បានបន្ធូរបន្ថយសម្ពាធលើអ្នកចាត់ការ Ruben Amorim ខណៈដែលពួកគេបានយកឈ្នះ Sunderland ក្នុងលទ្ធផល 2-0 នៅ Old Trafford ដើម្បីឡើងទៅកាន់កំពូលតារាងទី9ដោយមាន 10 ពិន្ទុ។

សមាមាត្រឈ្នះរបស់ Arteta មាន 58% ចាប់តាំងពីការចូលកាន់តំណែងគឺល្អជាងគ្រូបង្វឹកមុនៗដូចជា Arsene Wenger, George Graham និង Herbert Chapman។

...

បន្ទាប់ពីបានបណ្តាក់ទុនប្រហែល 250 លានផោន (336.95 លានដុល្លារ) នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ក្រុមរបស់លោក Arteta ហាក់ដូចជាមានគុណភាពល្អជាងមុនច្រើន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print