ឡំប្រឺតាបើកគេចម៉ូតូខ្ទាតទៅបោកនឹងបង្គោលភ្លើងក្រឡាប់ផ្ងារជើងបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់កដៃ

ចែករំលែក៖

ភ្នំពេញ: ឡំប្រឺតាបើកគេចម៉ូតូនៅផ្លូវបែកជាបួនខ្ទាតទៅបោកនឹងបង្គោលភ្លើងក្រឡាប់ផ្ងារជើងបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់កដៃ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១នឹង៣០នាទីយប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ១៣៨កែងផ្លូវលេខ២២១ ជាប់សាលាសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាក Honda Zoommer ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ កំពង់ចាម1Q-5300 បើកតាមផ្លូវលេខ២២១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូឡាំប្រឺតា ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ ពាក់ស្លាកលេខ 1X-1098 បើកបរដោយបុរសម្នាក់ បានបើកគេចម៉ូតូជ្រុលចង្កូតទៅបុកបង្គោលខ្សែភ្លើងក្រឡាប់ផ្ងាជើង ចំណែកម៉ូតូបានដួលបោកនៅកណ្តាលផ្លូវបណ្តាលឲ្យអ្នកបើកបររងរបួសបាក់កដៃ ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះ។
បន្ទាប់ពីកើតហេតុ មានបងប្អូនភាគីខាងម៉ូតូមកដល់កន្លែងកើតហេតុ បានសម្របសម្រួលជាមួយភាគីម៉ូតូឡាំប្រឺតាសុំស្នើរគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print