(ភ្នំពេញ ) ៖ កម្លាំងនគរបាលជំនាញ បានចុះបង្ក្រាបទីតាំងឃ្លាំងនាំទំនិញពីថៃ ហើយមិនបង់ពន្ធនារសៀលម៉ោង១៤:៣០នាទីថ្ងៃទី០៤ ខែតុលាឆ្នាំ២០២៥ ស្ថិតនៅឃ្លាំង១០០០ ផ្លូវ ៣៨សេ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការ នេះ ដោយមានការសម្របសម្រួល និងសហការពីតំណាងម្ចាស់ទំនិញ មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រី កង រាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការត្រួតពិនិត្យ អនុលោមភាពទំនិញដែលបានរក្សាទុកនៅក្នុងឃ្លាំងខាងលើដូចខាងក្រោម៖
1. ប្រហិតសាច់ភ្លាម LUFផលិតនៅប្រទេស ថៃ ចំនួន 552 កេស ស្មើ 5.520គីឡូក្រាម EXP: 2021-07-27
2. ប្រហិតដង្កៀបក្តាម Fផលិតនៅប្រទេស ថៃ ចំនួន 224 កេស ស្មើ 2,440 គីឡូក្រាម EXP: 2027-07-27
3. ប្រហិតបង្កង PFFPផលិតនៅប្រទេស ថៃ ចំនួន 112 កេស ស្មើ 1,120 គីឡូក្រាម EXP: 2007-07-27
4. ប្រហិតបង្គា PFPផលិតនៅប្រទេស ថៃ ចំនួន 618 កេស ស្មើ ៤.180 គីឡូក្រាម EXP: 2027-07-27
5. ប្រហិតម៉ាតី ផលិតនៅប្រទេស វិថៃ ចំនួន 104 កេស ស្មើ 1,040 គីឡូក្រាម EXP: 2027-07-27
6. ប្រហិតតៅហ៊ូផលិតនៅប្រទេស ថៃ ចំនួន 60 កេស ស្មើ 600 គីឡូក្រាម EXP: 2007-07-27
7. ផ្លែប៉ោម ផលិតនៅប្រទេស ចិន ចំនួន 6,665 កេស ស្មើ 50.985 គីឡូក្រាម
សរុបប្រាំពីរមុខទំនិញខាងលេី មាន 8,335 កេស ស្មើនិង 76.885 គីឡូក្រាម ។
បច្ចុប្បន្ន មន្ត្រីជំនាញនៅកំពុងស្រាវជ្រាវ ដោយអនុវត្តន៍បន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ