ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ចំណុច:ភូមិ ទឹកនឹម ឃុំកណ្ដោក ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ វុទ្ធី ទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិទឹកនឹម ឃុំ កណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ -មានសារធាតុញៀនក្នុងទឹកនោម(+)។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ចំនួន០២ដីកា៖១-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៧៥ ចុះថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២ របស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ពីបទ៖ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុច: ភូមិ ត្រស់ ឃុំ ទ្រា ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីអំឡុងឆ្នាំ ២០២២ ដល់អំឡុងឆ្នាំ ២០២៥។ ២-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៩៦ ដកបបចខ ចុះថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២២ របស់លោក ជួន វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល។
ពីបទ៖ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច: ភូមិ ព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីអំឡុងឆ្នាំ ២០២២ ដល់អំឡុងឆ្នាំ ២០២៥។
បច្ចុប្បន្នជនត្រូវចោទខាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីបន្តចាត់ការតាមនីតិវិធី៕
