ជនជាតិថៃ២នាក់ធ្វើសកម្មភាពប្លន់យកម៉ូតូពីបុរស២នាក់ត្រូវបាននគរបាលក្រុងសំពៅពូនឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលក្រុងសំពូន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់ ក្រោយពីធ្វើកម្មភាពប្លន់យកម៉ូតូពីបុរស២នាក់ កាលពីថ្ងៃទី0៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២ និង ២០នាទី ចំណុច: មុខក្រុមហ៊ុនព្រីនស៍០១ស្ថិតក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះចំនួន ០២នាក់ ១/ឈ្មោះ សាក់ សុខលី ភេទប្រុស  អាយុ ៣១ឆ្នាំ  ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅ ភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។២/ឈ្មោះ ស៊ិប ចាន់រ៉ា ភេទប្រុស  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិស្រែជីពៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។ ជនសង្ស័យ មានចំនួន០២ នាក់ ១/ឈ្មោះ PLIANLERTWICHA SARAWUT ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិក។ បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនភូមិព្រែកស៊ឹង  សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។(ធ្វើតេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-) (ឃាត់ខ្លួន) ២/ឈ្មោះ  SEENA PINICH ភេទប្រុសអាយុ ៣៨ ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិក ។ បច្ចុប្បន្នស្នាក់ក្នុងក្រុមហ៊ុននៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។(ធ្វើតេស្តទឹកនោមរកសារធាតុញៀនអវិជ្ជមាន)(-)  (ឃាត់ខ្លួន)។វត្ថុតាងរួមមាន ១/ម៉ូតូចំនួន០៣គ្រឿង ម៉ាកWave ពណ៍ខ្មៅ គ្មានស្លាកលេខ(របស់ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ) ម៉ាក super cup ពណ៍ក្រហម ពាក់ស្លាកលេខ ឈ9583 ភព1 (របស់ជនរងគ្រោះឈ្មោះសាក់ សុខលី ) ម៉ាក HONDA DREAM C125 ពណ៍ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1AY-0414(របស់ជនរងគ្រោះឈ្មោះស៊ិប ចាន់រ៉ា) ២/ទូរសព្ទ៍០២គ្រឿង
៣/លិខិតឆ្លងដែនចំនួន០២ក្បាល
ប្រភពដដែលបន្តថា កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង ០០នាទី ជនរងគ្រោះខាងលើ បានមកដាក់ពាក្យបណ្ដឹងថាជនសង្ស័យជនជាតិថៃចំនួន០២នាក់បានវាយខ្លួនហើយលួចយកម៉ូតូរបស់ជនរងគ្រោះនៅចំណុចកើតហេតុខាងលើក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ​ កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកេីតហេតុ និងបានធ្វើការ នាំខ្លួនជនសង្ស័យទាំង០២ខាងលើ យកមកសាកសួរ ក្រោយធ្វើការសាកសួរជនសង្ស័យទាំង០២បានឆ្លេីយសារភាពថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ ត្រូវបានគេទាក់ទងអោយមកធ្វើការនៅក្នុងប្រទេសកម្ពុជា លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ជនសង្ស័យបានឆ្លងដែនដោយខុសច្បាប់តាមក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីមកធ្វើការងារ ក្រោយមកក៏មានឡានមួយជូនពួកគេមកចូលធ្វើការនៅក្នុងក្រុមហ៊ុនស្ដិតក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដោយជនសង្ស័យទាំង០២ធ្វើការហត់ពេកក៏មានគំនិតរៀបចំគំរោងរត់គេចពីក្រុមហ៊ុន លុះនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២ និង ២០នាទី ដោយឃើញឪកាសល្អ ជនសង្ស័យទាំង០២ក៏បានលួចយកម៉ូតូម៉ាកWAV ពណ៍ខ្មៅ ជិះចេញពីក្រុមហ៊ុន លុះមកដល់ចំណុចមុខក្រុមហ៊ុនម៉ូតូនោះក៏របូតច្រវ៉ាក់ទៅមុខមិនរួច ទើជនសង្ស័យ ផ្ដួលទុកចោលហើយស្ទុះទៅវាយនិងទាញជនរងគ្រោះឈ្មោះសាក់ សុខលី ដែលកំពុងជិះម៉ូតូនៅក្បែរនោះចេញពីម៉ូតូ ហើយលួចយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួន លុះជិះបានប្រហែលបន្តិច ជនសង្ស័យក៏បានជិះម៉ូតូទៅបុកមូតូនារីម្នាក់ម៉ាកSCOOPY បណ្ដាលអោយដួល ហើយជនសង្ស័យ០២ក៏បានងើបរត់បន្តទៀត ពេលនោះជនរងគ្រោះឈ្មោះ ស៊ិប ចាន់រ៉ា បានឃើញ ក៏ជិះម៉ូតូតាមជនសង្ស័យទាំង០២ ដើម្បីអោយជួយមើលនារីដែលពួកគេបុក លុះជនសង្ស័យទាំង០២រត់ដល់ដល់ចំណុចមុខហាងគោដុត ផ្សារឧញ៉ាផា ជនរងគ្រោះទាំង០២ក៏បានវាយទៅលើជនរងគ្រោះឈ្មោះ ស៊ិប ចាន់រ៉ា បណ្ដាលអោយធ្លាក់ពីលើម៉ូតូ ហើយបំរុងនិងលើកយកម៉ូតូរបស់ជនរងគ្រោះក៏ត្រូវបានសមត្តកិច្ចមកដល់និងបាននាំខ្លួនយកមកសាកសួរតែម្ដង ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យជាជនជាតិថៃទាំង០២បានសារភាពថាខ្លួនពិតជាបានវាយនិងលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ទាំង០២ខាងលើ រួមនិងវត្តុតាង យើងបានឃាត់និងយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង សំពៅពូន ដើម្បីចាត់ការបន្តរតាមនីតិវិធី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print