ចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៥ ចំណុច:ភូមិ​ ទឹកនឹម ឃុំ​កណ្ដោក ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ វុទ្ធី ទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​ បច្ចុប្បន្នរស់នៅ ភូមិទឹកនឹម ឃុំ​ កណ្ដោក ស្រុក​កណ្ដាល​ស្ទឹង​ ខេត្តកណ្ដាល ។ -មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​(+)។ ជននេះមានដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​ខេត្ត​កណ្តាល​ ចំនួន០២ដីកា៖១-ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​ ៦៧៥ ចុះថ្ងៃទី​១៣ ខែ​ តុលា ឆ្នាំ២០២២ របស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ពីបទ៖ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុច: ភូមិ ត្រស់ ឃុំ​ ទ្រា ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្តកណ្ដាល កាលពី​អំឡុង​ឆ្នាំ​ ២០២២ ដល់​អំឡុង​ឆ្នាំ​ ២០២៥។ ២-ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​ ៥៩៦ ដកបបចខ ចុះថ្ងៃទី​១៩ ខែ​ កញ្ញា ឆ្នាំ២០២២ របស់លោក ជួន វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល។
ពីបទ៖ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច: ភូមិ ព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពី​អំឡុង​ឆ្នាំ​ ២០២២ ដល់​អំឡុង​ឆ្នាំ​ ២០២៥។
បច្ចុប្បន្នជនត្រូវចោទខាងត្រូវបាន​ឃាត់​ខ្លួន​នៅអធិការដ្ឋាននគរបាលស្រុក​កណ្ដាល​ស្ទឹង​ដើម្បីបន្តចាត់ការតាមនីតិវិធី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print