បង្ក្រាបបានហើយ ករណីឆបោក(ទម្លាក់យោង)នាំយកខ្សែកមាសនិងក្រវិលមាស ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសៅរ៍ ១២កើតខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ០៧និង៣០នាទីព្រឹក កើតមានករណីឆបោក(ទម្លាក់យោង) នាំយកខ្សែរកមាសនិងក្រវិលមាស ០១ករណី នៅចំណុចផ្សារបាស្រែ ស្ថិតនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោមៈ

១.ឈ្មោះ សុខ នីតា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទឹកល្អក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។

២.ឈ្មោះ នួន ស្រីតី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យទាំង០២នាក់ បានឆបោកទៅលើជនរងគ្រោះឈ្មោះ  ឆាយ ផល ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ រួចធ្វើសកម្មភាពដោះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះដូចជាៈ ខ្សែរកមាស ចំនួន ០១ខ្សែ (ទម្ងន់ ០៣ជី) និងក្រវិលមាស ចំនួន ០១គូរ(ទម្ងន់ ០១ជី)។

 

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានស្រាវជ្រាវ រហូតដល់ចំណុចខាងលិចស្ពានហូរឈាម ស្ថិតនៅភូមិពួនកក ឃុំបាស្រែ រួចក៏ឃាត់ខ្លួនជនសង្ស័យទាំង០២ ខាងលើ រួមទាំងវត្ថុតាងរួមមានៈ ទូរស័ព្ទដៃចំនួន ០២គ្រឿង .ខ្សែរកកាឡៃចំនួន១ខ្សែរ និងសម្ភារមួយចំនួន (ថ្នាំគ្រាប់និងទឹកអប់) យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីសាកសួរ។

  បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ចំណែកវត្ថុតាងខ្សែរកមាសនិងក្រវិលមាស ត្រូវបានប្រគល់ជូនម្ចាស់វិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print