មេដឹកនាំ គីម ជុងអ៊ុន ចូលរួមក្នុងការតាំងពិព័រណ៍ការពារជាតិ និងត្រួតពិនិត្យនាវាពិឃាត Choe Hyon ដោយបញ្ជាឱ្យកងទ័ពជើងទឹកកូរ៉េខាងជើង “ត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយជាមួយសត្រូវ” ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី៦ ខែតុលា បានរាយការណ៍ថា ពិព័រណ៍អភិវឌ្ឍន៍វិស័យការពារជាតិប្រចាំឆ្នាំត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ នៃការធ្វើទំនើបកម្មយោធារបស់កូរ៉េខាងជើង។ ក្រុមអ្នកវិភាគបាននិយាយថា គេមិនទាន់ដឹងច្បាស់ថាតើពេលណាទើបនាវាពិឃាត Choe Hyon ត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការជាផ្លូវការនោះទេ។ តែ SI Analytics ជាក្រុមហ៊ុនមួយមានមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងដោយផ្អែកលើរូបភាពផ្កាយរណបកាលពីខែកញ្ញាថាកូរ៉េខាងជើងបានបញ្ចប់ការដំឡើងគ្រឿងម៉ាស៊ីនលើនាវា SI Choe Hyon និងបានព្យាករថា នាវាពិឃាតនេះអាចនឹងធ្វើតេស្ដសាកល្បងនៅឯសមុទ្រក្នុងពេលឆាប់ៗ ឬអាចក្នុងខែតុលានេះ។
កាលពីខែឧសភាកន្លងទៅ នាវាពិឃាត Choe Hyon បានក្រឡាប់លិចមួយផ្នែកអំឡុងពិធីសម្ពោធមួយក្រោមការចូលរួមដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដែលបានចាត់ទុកកំហុសនេះ ជាបទល្មើសព្រហ្មទណ្ឌ៕ ដោយធីរីណា
រូបថត: KCNA