គ្រោះធម្មជាតិ​រន្ទះ​បាញ់​ឆក់​យកជីវិតក្មេងជំទង់ម្នាក់ នៅគ្រា​កំពុង​អង្គុយលើគោយន្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​ស្រុកបាកាន បាន​ឲ្យដឹង​នាព្រឹកថ្ងៃចន្ទ​ ១៤កើត ខែអស្សុជ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៥ នេះ​ថា ល្ងាច​ម្សិលមិញ​យ៉ាងហោច​មានក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ​(រន្ទះបាញ់)នៅគ្រាក្មេងប្រុសរងគ្រោះ កំពុង​អង្គុយលើគោយន្ត ពេលមេឃកំពុងធ្លាក់ភ្លៀង ។​

ប្រភព​ពីអាជ្ញាធរឲ្យដឹងទៀតថា ហេតុ​ការណ៍​ខាងលើ​បានកើតឡើង​ត្រង់ចំណុច​វាលស្រែ ស្ថិត​នៅ​ភូមិព្រៃខៀវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ក្មេង​ជំទង់​រងគ្រោះ​ឈ្មោះ ធា ប៊ុន​ថាត់ អាយុ ១៣ឆ្នាំ ជនជាតិ​ខ្មែរ រស់​នៅ ភូមិ.ឃុំកើតហេតុ ។​

...

ប្រភព​បញ្ជាក់​ទៀត​ថា ហេតុ​ការណ៍​នេះ សមត្ថកិច្ច​សហការ​ចុះពិនិត្យ និងធ្វើការ​ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មូលហេតុ ក្មេង​រងគ្រោះ​អង្គុយលើគោយន្តមើលពូព្រួសស្រូវ ក៍ស្រាប់តែមេឃបានធ្លាក់ភ្លៀងលាយឡាំទៅដោយផ្គររន្ទះ ខណៈ​នោះក៍មានភ្នែកបន្ទោលឆ្វាចបាញ់គ្រាំងតែម្ដង ពូកំពុងព្រួសស្រែរត់មកមើលក្មួយប្រុសស្លាប់បាត់ទៅហើយ ។ កម្លាំង​សហការ​បានធ្វើ​កំណត់​ហេតុ ប្រគល់​ទទួលជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print