ទុកម៉ូតូភ្លេចដកសោត្រូវជនសង្ស័យលួចយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ខណៈចូលទៅដកលុយវីង​ ឃេីញម្ចាស់ទុកម៉ូតូនៅខាងមុខតូបវីងដោយមិនបានដកសោចេញជាឱកាសល្អក៏ឡេីងបញ្ឆេះជិះចេញទៅបាត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹក​ ថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៥​ នៅផ្លូវបេតុង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះភួង​ រតស៉ីថា​ ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះម៉ាកហុងដា​ ឌ្រីម សេ១២៥ ពាក់ស្លាកលេខភ្នំពេញ1KA-1880 ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានចតទុកម៉ូតូនៅខាងមុខតូបរបស់បង​ (តូបវីងវេរលុយ)ដោយមិនបានដកសោចេញនោះទេ​ ហេីយចូលទៅខាងក្នុងបាត់​ ។ ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់ដេីរថ្មេីរជេីងមក​សុំដកលុយ​  ក្រោយដករួចជនសង្ស័យក៏ដេីរចេញទៅបាត់​ លុះមួយសន្ទុះក្រោយមកក៏ដើរមកវិញរួចឡេីងបញ្ឆេះម៉ូតូជិះចេញទៅបាត់តែម្តង។

...

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដេីម្បីសុំកិច្ចអន្តរាគមន៍ស្រាវជ្រាវ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print