មន្រ្តីជាន់ខ្ពស់ក្រសួង​ធនធានទឹក៖​ ភាគីបារាំងបានចែករំលែកនូវទស្សនាទាន បទពិសោធន៍រយៈពេល១០ឆ្នាំកន្លងមក ជាមួយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងស្វែងយល់ពីតម្រូវការចាំបាច់ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអន្តរាគមន៍បន្ទាន់នៅក្នុងតំបន់ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ​៖​ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកទទួលបន្ទុកគម្រោងក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោក Martin LEMENAGER ប្រធានក្រុមបេសកកម្មវាយតម្លៃផ្នែកគម្រោងជលសាស្ត្រទន្លេមេគង្គ ជំហានទី១ និងទី២ (២០១៥-២០២៥) របស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងសហការី នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចជំនួប លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមកជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងបានសំណូមពរឱ្យមានការសិក្សាលម្អិតអំពីរបបជលសាស្ត្រតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងតាមព្រែកទាំងអស់នៅតាមបណ្តោយទន្លេខាងលើ ដើម្បីជាប្រយោជន៍ដល់ការសិក្សាគម្រោង និងការអភិវឌ្ឍ នាថ្ងៃអនាគត។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ភាគីបារាំងបានចែករំលែកនូវទស្សនាទាន និងបទពិសោធន៍រយៈពេល១០ឆ្នាំកន្លងមក ជាមួយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (MRC) និងស្វែងយល់ពីតម្រូវការចាំបាច់ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអន្តរាគមន៍បន្ទាន់នៅក្នុងតំបន់ឆ្នាំ២០២៦ខាងមុខ ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print