ភ្នំពេញ៖ ជនសង្ស័យម្នាក់ខណៈចូលទៅដកលុយវីង ឃេីញម្ចាស់ទុកម៉ូតូនៅខាងមុខតូបវីងដោយមិនបានដកសោចេញជាឱកាសល្អក៏ឡេីងបញ្ឆេះជិះចេញទៅបាត់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះភួង រតស៉ីថា ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខភ្នំពេញ1KA-1880 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានចតទុកម៉ូតូនៅខាងមុខតូបរបស់បង (តូបវីងវេរលុយ)ដោយមិនបានដកសោចេញនោះទេ ហេីយចូលទៅខាងក្នុងបាត់ ។ ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់ដេីរថ្មេីរជេីងមកសុំដកលុយ ក្រោយដករួចជនសង្ស័យក៏ដេីរចេញទៅបាត់ លុះមួយសន្ទុះក្រោយមកក៏ដើរមកវិញរួចឡេីងបញ្ឆេះម៉ូតូជិះចេញទៅបាត់តែម្តង។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដេីម្បីសុំកិច្ចអន្តរាគមន៍ស្រាវជ្រាវ៕ដោយ៖សុខាសែនជ័យ