កម្ពុជា-ន័រវែស​ ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី​ Astrid Emilie Helle ឯកអគ្គរាជទូតន័រវែសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​។

ក្នុងជំនួប ភាគីទាំងពីរបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ព្រមទាំងបានអះអាងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ន័រវែស និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីបន្ថែមទៀត។

លោកស្រី​រដ្ឋលេខាធិការក៏បានជម្រាបជូនភាគីមិត្ត អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកស្រី​បានបញ្ជាក់ជាថ្មីនូវជំហរ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឲ្យបានពេញលេញ និងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print