ភ្នំពេញៈ យ៉ាងតិចមានមនុស្សរងរបួសចំនួនបួននាក់ ក្នុងនោះមានស្រីពីរនាក់ និងប្រុសពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមានរថយន្តបីគ្រឿងរងការខូចខាតដោយបំណែកគ្រាប់បែកជះបណ្តាលអោយបែកកង់ កញ្ចក់ ហើយក៏មានរថយន្តមួយគ្រឿងផ្សេងទៀតបែកកាទៀរហូប្រេងម៉ាសុីនតែបានបើកចេញពីកន្លែងកើតហេតុ។ នេះបើតាមការលើកឡើងពីសមត្ថកិច្ចនៅពិនិត្យកន្លែងកើតហេតុក្នុងហេតុការណ៍។ ផ្ទុះគ្រាប់បែកនេះបានកើតឡើងកាលពីវេលាម៉ោង ១៩៖៤០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
សមត្ថកិច្ចបានអោយដឹងថាៈ ជនរងគ្រោះក្នុងហេតុការនេះរួមមានៈ១. ចាន់ វន្នី ភេទស្រី ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅ ម្តុំភ្នំពេញថ្មី ខណ្ឌសែនសុខ។
២. មីុង ហូវ ភេទប្រុស ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវបោះដុំ ក្នុងហាង ផ្សារអូឬស្សី ស្នាក់នៅ ម្តុំទួលទំពូង ខណ្ឌចំការមន ៣ ឈ្មោះ DHARMENDRA SINGH KSHETRIMAYUM ភេទ ប្រុស អាយុ៣៥ឆ្នាំមុខរបរ គ្រូបង្រៀន ជនជាតិឥណ្ឌា ស្នាក់នៅផ្ទះលេខ៤៥បេ ផ្លូវ ៣៥០សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងទី៤ មិនទាន់ស្គាល់ឈ្មោះ។ ដោយឡែករថយន្តខូចខាតទាំងបីគ្រឿងគឺម៉ាក វីហ្គោពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AI6775. ម៉ាកតាកូម៉ា ពាក់ស្លាកលេខភ្នំពេញ2Y7136 និងម៉ាកឡិចសុីសRX330 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2U7352៕
សុខ ខេមរា