ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូលឿនមិនប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តហាយឡែនឌ័រឆ្លងផ្លូវបណ្តាលឲ្យបោកក្បាលនិងកញ្ចក់រថយន្តស្លាប់ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២៥ ស្ថិតនៅត្រង់ចំណុចមុខអតីតប្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ជិះម៉ូតូម៉ាកXR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IO-8322។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តហាយលេនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ2B-7978 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏បត់មកខាងឆ្វេងដៃបំណងឆ្លងផ្លូវភ្លាមនោះស្រាប់តែមានបុរសជាជនរងគ្រោះជិះម៉ូតូមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបោកក្បាលនិងកញ្ចក់រថយន្តហូរឈាមស្រោចខ្លួន។ ភ្លាមនោះសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅក្រុមរថយន្តសង្គ្រោះ៧១១ កងពលតូចលេខ៧០ដេីម្បីមកពិនិត្យតែអកុសល់ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវយកសាច់ញាតិជនរងគ្រោះចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ