ស្លាប់ជិត៣០នាក់ដោយទឹកជំនន់ បាក់ដី នៅម៉ិចស៊ីកូ

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ និងបាក់ដីទ្រង់ទ្រាយធំនៅក្នុងរដ្ឋជាច្រើននៃប្រទេសម៉ិចស៊ីកូ បានសម្លាប់មនុស្សជិត៣០នាក់។

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃសុក្រ ទី១០ ខែតុលា អាជ្ញាធរនៅប្រទេសម៉ិចសុីកបានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បានសម្លាប់មនុស្សយ៉ាងហោច២៧នាក់ ខណៈមួយចំនួនទៀតបាត់ខ្លួន ហើយបង្កជាគ្រោះទឹកជំនន់ បំណាក់ដី និងដាច់ការផ្តត់ផ្គង់អគ្គិសនី។
អាជ្ញាធរគាំពារជនស៉ីវិលនៅរដ្ឋ Hidalgo បានរាយការណ៍ថា មានចំនួនមនុស្សស្លាប់១៦នាក់ ហើយបាននិយាយទៀតថា លំនៅឋានយ៉ាងតិច ១០០០ខ្នង រួមនឹងសាលារៀនរាប់រយខ្នងបានរងការប៉ះពាល់។ រីឯអភិបាលរដ្ឋ Puebla បាននិយាយថា មនុស្សយ៉ាងហោច៩នាក់បានស្លាប់ ដោយសារឧប្បត្តិហេតុផ្សេងៗ រួមមានទាំងគ្រោះរអិលបាក់ដី ហើយ៥នាក់ទៀតបានបាត់ខ្លួន។ ក្រៅពីនេះ អាជ្ញាធរក៏បានរាយការណ៍ពីករណីមនុស្សស្លាប់២នាក់ទៀត នៅរដ្ឋ Veracruz ផងដែរ។
ក្រសួងការពារជាតិម៉ិចស៉ិកបានដាក់ពង្រាយបុគ្គលិកយោធាសរុបជាង ៥៤០០នាក់ ក្នុងប្រតិបត្តិការជួយសង្រ្គោះ ជម្លៀស និងបោសសម្អាត តំបន់ដែលបានរងផលប៉ះពាល់៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print