នគរបាលស្តីពីសេចក្តីបំភ្លឺពត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ចែករំលែក៖

​ ខេត្តកំពង់ធំ​ ៖សេចក្តីបំភ្លឺពត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបងប្អូនអ្នកនិយមលេងបណ្ដាញសង្គម ឲ្យបានជ្រាបថា ÷កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០២៥ មានគណនី Facebook Page ឈ្មោះ Na ker ker និង Barameypic Hong ដែលបានបង្ហោះខ្លឹមសារថា ” ម៉ាកំហឹងនារីជើងខ្លាំង កំពង់ធំ កំពង់ធំ” ដែលភ្ជាប់ជាមួយវីដេអូ សកម្មភាពក្មេងស្រី ០២នាក់ កំពុងវាយតប់គ្នាទៅវិញទៅមក។

បន្ទាប់ពីទទួលបានពត៌មានខាងលើ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលក្រុងស្ទឹងសែន បានធ្វើការស្រាវជ្រាវ ស្វែងរកឃើញម្ចាស់គណនីFacebook Page ឈ្មោះ Na ker ker និង Barameypic Hong ។

ជាលទ្ធផល :
១-កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលក្រុងស្ទឹងសែន
ចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ ឈានទៅដល់ការនាំខ្លួនជនសង្ស័យទាំង ០២ នាក់ មកសាកសួរនៅ
អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ។
២- ជនសង្ស័យទាំង០២នាក់ បានសារភាពចំពោះមុខសមត្ថកិច្ច ថា នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ០០នាទីខ្លួនពិតជាបានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមកពិតប្រាកដមែន (មិនបង្ករឱ្យមានរបួសស្នាម) ។
៣- ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមលេងបណ្ដាញសង្គម មេត្តាជ្រាប ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print