(ខេត្តក្រចេះ និងស្ទឹងត្រែង)៖ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសមួយចំនួន នៅតែបន្តខុសបច្ចេកទេស(ខុសទ្រង់ទ្រាយដើម) ត្រូវបានមន្រ្តីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន ចុះប្រតិបត្តិការត្រួតពិនិត្យស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ជាក់ស្ដែងលោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិបត្តិការដោយផ្ទាល់ ចុះឆ្មក់ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
កិច្ចប្រតិបត្តិការនេះ ក៏មានសមាសភាពចូលរួមអញ្ជើញចូលរួមពី លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ លោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងកម្លាំងចំរុះនៃក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តក្រចេះ និងខេត្តស្ទឹងត្រែងផងដែរ៕