សហព័ន្ធបាល់ទាត់បារាំង (FFF) បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe បានដកខ្លួនចេញពីការប្រកួតជម្រុះ World Cup ទល់នឹង អ៊ីស្លង់ ដោយសាររបួសកជើងខាងស្តាំអំឡុងពេលក្រុមរបស់គាត់យកឈ្នះអាហ្សែបៃហ្សង់ ៣-០។
FFF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្រូបង្វឹកជម្រើសជាតិ (Didier Deschamps) បានបញ្ជាក់ពីការដកខ្លួនរបស់គាត់។ Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យវិលត្រលប់ទៅក្លឹបរបស់គាត់វិញ ហើយនឹងមិនត្រូវបានជំនួសដោយកីឡាករណាមួយឡើយ”។
ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំMbappeកំពុងមានទម្រង់លេងដ៏អស្ចារ្យក្នុងរដូវកាលនេះជាមួយនឹងគ្រាប់បាល់ ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ លើកសម្រាប់ក្រុម Real Madrid តែគាត់បានព្យាបាលរបួសនៅនាទីទី 83 នៃការប្រកួតជាមួយ អាហ្សែបៃហ្សង់ បន្ទាប់ពីស៊ុតបញ្ចូលទីបានមួយគ្រាប់ និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី មួយផ្សេងទៀត។
បារាំងដែលនាំមុខពូល D ដោយមានកំណត់ត្រាដ៏ល្អឥតខ្ចោះដោយមាន ៩ ពិន្ទុពីការប្រកួតចំនួន ៣ នឹងធ្វើដំណើរទៅទីក្រុង Reykjavik ដើម្បីជួបក្រុមលេខ ៣ អ៊ីស្លង់៕