មន្រ្តីជាន់ខ្ពស់ក្រសួង​ព័ត៌មាន​៖​ នៅក្នុងសង្គមថៃបច្ចុប្បន្ន អ្នកមានអំណាចពិតប្រាកដគឺ« បុគ្គលស្ថាបនិកឡានដឹកលាមក» ដើម្បីបំពានកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន​ ចង់សួរប្រជាជនថៃ​ រវាងមនុស្សពីរនាក់នេះបច្ចុប្បន្ន តើមួយណាមានអំណាចជាង ?

លោករដ្ឋលេខាធិការ​រូបនេះ​ បានបញ្ជាក់ថា​ បើតាមមើលជាក់ស្តែង អ្នកដែលមានអំណាចមិនមែននាយករដ្ឋមន្ត្រីAnutin ទេគឺបុគ្គលស្ថាបនិកលាមកឯណេះទៅវិញទេ ពីព្រោះគេមានសិទ្ធិ មានអំណាចចាត់ចែងគ្រប់រឿង ដើម្បីបំពានកម្ពុជាដូចជា៖ ដឹកនាំក្បួនរថយន្តលាមកមានដាក់ជាតិថៃ , នាំយកជំពាមកៅស៊ូមកប្រគល់ជូនប្រជាជនអ្នកលេងនៅស្រះកែវ , ដឹកកុងទឺន័រមកដាក់លើដីខ្មែរ , ចុងក្រោយគេយករថយន្តបំពងសំឡេងខ្មោចលងមកចាក់រំខានប្រជាជនកម្ពុជាពេលរាត្រីបានយ៉ាងស្រួល ទោះបីជារាល់អំពើរបស់បុគ្គលនេះថោកទាប នាំឲ្យបាត់បង់កិត្តិយសមុខមាត់ជាតិយ៉ាងណាក៏គ្មានអាជ្ញាធររូបណាហាមឃាត់ដែរ ។

...

បន្ថែមពីនេះ​ លោក​ ជុំ​ កុសល​ បានសង្កត់ធ្ងន់ថា​ ដូច្នេះនៅក្នុងសង្គមថៃបច្ចុប្បន្ន អ្នកមានអំណាចពិតប្រាកដគឺ« បុគ្គលស្ថាបនិកឡានដឹកលាមក» នេះឯង ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print