ភ្នំពេញ៖ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ចង់សួរប្រជាជនថៃ រវាងមនុស្សពីរនាក់នេះបច្ចុប្បន្ន តើមួយណាមានអំណាចជាង ?
លោករដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា បើតាមមើលជាក់ស្តែង អ្នកដែលមានអំណាចមិនមែននាយករដ្ឋមន្ត្រីAnutin ទេគឺបុគ្គលស្ថាបនិកលាមកឯណេះទៅវិញទេ ពីព្រោះគេមានសិទ្ធិ មានអំណាចចាត់ចែងគ្រប់រឿង ដើម្បីបំពានកម្ពុជាដូចជា៖ ដឹកនាំក្បួនរថយន្តលាមកមានដាក់ជាតិថៃ , នាំយកជំពាមកៅស៊ូមកប្រគល់ជូនប្រជាជនអ្នកលេងនៅស្រះកែវ , ដឹកកុងទឺន័រមកដាក់លើដីខ្មែរ , ចុងក្រោយគេយករថយន្តបំពងសំឡេងខ្មោចលងមកចាក់រំខានប្រជាជនកម្ពុជាពេលរាត្រីបានយ៉ាងស្រួល ទោះបីជារាល់អំពើរបស់បុគ្គលនេះថោកទាប នាំឲ្យបាត់បង់កិត្តិយសមុខមាត់ជាតិយ៉ាងណាក៏គ្មានអាជ្ញាធររូបណាហាមឃាត់ដែរ ។
បន្ថែមពីនេះ លោក ជុំ កុសល បានសង្កត់ធ្ងន់ថា ដូច្នេះនៅក្នុងសង្គមថៃបច្ចុប្បន្ន អ្នកមានអំណាចពិតប្រាកដគឺ« បុគ្គលស្ថាបនិកឡានដឹកលាមក» នេះឯង ៕ដោយ៖តារា