ស្នងការនគរបាលរាជធានីភ្នំពេញ​ ស្នើសុំឱ្យម្ចាស់ផេកឈ្មោះ​ អវតា ស និងផេក Alliance News ត្រូវកែសម្រួលខ្លឹមសារឡើងវិញ​ ហើយត្រូវពិនិត្យនិងស្តាប់ខ្លឹមសារដើមឱ្យបានច្បាស់លាស់ត្រឹមត្រូវ មុននឹងយកទៅបង្ហោះផ្សព្វផ្សាយកុំឱ្យមហាជនមានការយល់ច្រឡំ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី​១២​ ខែតុលា​ ឆ្នាំ​២០២៥នេះ​ បំភ្លឺពាក់ព័ន្ធករណីផេកហ្វេសប៊ុកឈ្មោះ អវតា ស និងផេកហ្វេសប៊ុកឈ្មោះ Alliance News ដែលបង្ហោះខ្លឹមសារថា “ស្នងការភ្នំពេញស្នើសុំផាកពិន័យឡើងវិញ តើបើមិនអោយផាកគ្មានមន្ត្រីឈរជើងតាមថ្នល់ឬស្តុបឡើយ ?” ដែលការសរសេរខ្លឹមសារបែបនេះខុសពីខ្លឹមសារដើម ដែលលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

ប្រភពដដែលបន្តថា​ ខ្លឹមសារដែលផេកហ្វេសប៊ុកខាងលើ បានបង្ហោះផ្សព្វផ្សាយគឺជាការបំភ្លៃបំផ្លើសខុសខ្លឹមសារដើម គ្មានមូលដ្ឋានច្បាស់លាស់ មានលក្ខណៈញុះញង់ ធ្វើឲ្យមហាជនយល់ច្រឡំ ដោយមិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងតែងបានចុះដោះស្រាយសម្រួលចរាចរណ៍តាមគោលដៅកកស្ទះនានាផងដែរ។

ដូច្នេះ​ស្នើសុំឱ្យម្ចាស់ផេកខាងលើត្រូវកែសម្រួលខ្លឹមសារឡើងវិញហើយត្រូវពិនិត្យនិងស្តាប់ខ្លឹមសារដើមរបស់លោកស្នងការឲ្យបានច្បាស់លាស់ត្រឹមត្រូវ មុននឹងយកទៅបង្ហោះផ្សព្វផ្សាយកុំឲ្យមហាជនមានការយល់ច្រឡំ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print