កាលពីថ្ងៃទី៦ ខែកញ្ញា ឧទ្ធម្ភាគចក្រប៉ូលប្រឆាំងគ្រឿងញៀនមួយគ្រឿង ត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ទម្លាក់នៅរដ្ឋ Michoacan ភាគខាងលិច ប្រទេសមិចស៊ីកូ បណ្តាលឲ្យប៉ូលិស៤នាក់ស្លាប់ ។
តាមការបញ្ជាក់របស់លោក Silvano Aureoles អភិបាលរដ្ឋ Michoacan នៅថ្ងៃទី៦ ខែកញ្ញា ឧទ្ធម្ភាគចក្រប៉ូលិសបានធ្លាក់នៅទីក្រុង Apatzingan សម្លាប់មនុស្ស៤នាក់ រួមអ្នកអាកាសយានឹកម្នាក់ ។ ឧទ្ធម្ភាគចក្រខាងលើបានចូលរួមបើការវាយប្រហាទៅលើក្រុមជួញដូរគ្រឿននៅទីនោះ។
ប៉ុន្តែមន្ត្រីប៉ូលិសនៅក្នុងតំបន់មិនបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ទម្លាក់ដោយរបៀបណានោះឡើយ ក៏ដូចជាក្រុមជួញដូរគ្រឿងញៀនមួយណា ជាអ្នកធ្វើ។ ប៉ូលិសប្រឆាំងគ្រឿងញៀនបានប្តេជ្ញាមិនរាថយក្នុងការបោសសម្អាតក្រុមជួញដូរគ្រឿងញៀន គឺជាសកម្មភាពដែលធ្វើឲ្យពលរដ្ឋរស់នៅក្នុងតំបន់នោះប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង។
រដ្ឋ Michoacanគឺជាទីកន្លែងដែលមានក្រុមជួញដូរគ្រឿងញៀនច្រើនបំផុតនៅក្នុងប្រទេសមិចស៊ីកូ ហើយបានធ្វើសកម្មភាពយ៉ាងគ្រោះថ្នាក់នៅទីនោះ ។ ក្រុមនេះក៏បានតប់តនឹងការវាយប្រហាររបស់កម្លាំងប្រឆាំងគ្រឿងញៀនមិចស៊ីកូផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី