និស្សិតពេទ្យម្នាក់សង្ស័យបែកថ្នាំវាយខ្លូនឯងបែកក្បាលហូរឈាមស្រោចពេញខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញៈ បុរសជានិសិ្សតពេទ្យម្នាក់វាយខ្លួនឯងបែកក្បាលឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ធ្ងរសង្ស័យបែកថ្នាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីរសៀលថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៦ស្ថិត នៅផ្លូវបេតុងលេខ៣៦ ផ្ទះលេខ ១៨C ក្នុងបុរីសូនី ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យរាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលជាអ្នកជិតខាងបានប្រាប់អោយដឹងថាបុរសនោះដោយមិនបានដឹងថាមានមូលហេតុអ្វីនោះទេ បានអង្គុយនិយាយគ្នាតែមិនដឹងថានិយាយជាមួយអ្នកណានោះទេស្រាប់តែពេលឈប់និយាយស្ងាត់គាត់បានអើតមើលពេលនោះបានឃើញយកអង្រែបុកគ្រឿងមកវាយក្បាលខ្លួនឯង។ បុរសខាងលើនៅផ្ទះតែម្នាក់ឯងហើយផ្ទះបានចាក់សោរពីខាងក្នុងទៀតគាត់បានស្រែកប្រាប់អ្នកដែលរត់ម៉ូតូឌុបដែលនៅក្បែរនោះអោយជួយដែរតែមិនដឹងជាជួយយ៉ាងមិចដោយមានរបងព័ទ្ធជុំវិញនិងមានសំណាញ់ ដោយមិនអាចចូលជួយបាន តែបានទូរសព្ទ័ហៅម្តាយឪពុក តែខលមិនចូល ក៏បានសម្រេចរាយការណ៍ដល់សមត្ថកិច្ចអោយមកជួយ។
ក្រោយមកក៏មានសង្សារបានមកដល់ រួចបានទូរសព្ទ័ដែរតែមិនចូលទើបអោយគេជួយគាស់ទ្វារផ្ទះនិងវៃសោរចូលទៅជួយបានអោយរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សុីដើម្បីជួយសង្រ្គោះអាយុជីវិត។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ រេ៉ត ខេមរិន្ទ អាយុ២៣ឆ្នាំ មុខរបរជានិសិ្សតពេទ្យស្នាក់នៅកន្លែងកើតហេតុខាងលើហើយជនរងគ្រោះបានយកអង្រែមកវាយចំក្បាលខ្លួនឯងបែកហូរឈាមរងរបួសធ្ងន់ធ្ងរ។
សមត្ថកិច្ចបានបន្តទៀតថាករណីនេះមិនមែនជាករណីឃាតកម្មឬគំនុំទេ ដោយជនរងគ្រោះបានយកអង្រែមកវាយបំបែកក្បាលខ្លួនឯងដើម្បីបញ្ចប់ជីវិតតែមិនបានសម្រេច សង្ស័យបែកថ្នាំ៕

imageimageimageimage

ដោយៈតាឡឹម

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print