សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ ដែលបាញ់សម្លាប់បុរសចំណាស់ម្នាក់មិនស្លាប់ នៅចំណុចស្ថានីយប្រេងLPGនៅតាមផ្លូវជាតិលេខ១ សង្កាត់និរោធខណ្ឌច្បារអំពៅត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់ខ្លួនបានម្នាក់ហើយ។

ជនសង្ស័យរូបនោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ ឈុំ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ។

តាមនគរបាលបានឲ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ,លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការស្រាវជ្រាវហើយឈានទៅសហការជាមួយនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនបានជនសង្ស័យម្នាក់កាលពីវេលាម៉ោង ៥ និង២០នាទីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥
នៅចំណុចដីឡូត៍ផ្លូវបេតុង ភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយពាក់ព័ន្ធ
ករណីឃាតកម្មមិនបានសម្រេច កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៤និង០០នាទី នៅចំណុច ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ទោះបីជាយ៉ាងណាជនដៃដល់ជាអ្នកបាញ់ ពុំទាន់ឃាត់ខ្លួនបាននៅឡើយឃាត់បានតែអ្នកឌុបតែប៉ុណ្ណោះ។

គួររំលឹកថា កាលពីថ្ងៃកើតហេតុជនរងគ្រោះឈ្មោះស៊ីហួតហៅតុងប្រុសភេទប្រុសអាយុ ៧៥ឆ្នាំមានលំនៅនៅក្បែរកន្លែងកើតហេតុ បានជិះម៉ូតូម៉ាក pcx មួយគ្រឿងទៅផឹកកាហ្វេនៅពេលធ្វើដំណើរទៅដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងបានបាញ់ទៅលើជនរងគ្រោះបណ្ដាឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។បន្ទាប់ពីគេចខ្លួនបានចំនួន៣ថ្ងៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាអ្នកបើកបរ។ចំណែកជនដៃដល់កំពុងតែស្រាវជ្រាវតាមឃាត់ខ្លួន៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print