រុស្ស៊ីនឹងបាញ់មីស៊ីល​ S-400 និង S-300 នៅក្នុងការធ្វើសមយុទ្ធទ្រង់ទ្រាយធំ

ចែករំលែក៖

ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-400 , S-300 និងប្រព័ន្ធមីស៊ីលការពារដែនអាកាស Pantsshir –C និងត្រូវបាញ់នៅក្នុងការសធ្វើមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ Astrakhan ដែលមានឈ្មោះថា  Kavkaz 2016 ។

យន្តហោះចម្បាំងវាយលុក Su 27 ដែលមានវត្តមាននៅក្នុងអាកាសយានដ្ឋានក៏បានត្រៀមលក្ខណ្ឌធ្វើសមយុទ្ធ ក្នុងរយៈពេល២នាទី ក្នុងការរុករកនិងកំណត់គោលដៅនៅលើដែលអាកាសក៏ដូចជាបញ្ជៀសការឆ្លងចូលព្រំដែនប្រទេសជិតខាង។

ស្ថានីរ៉ាដា កំណត់គោលដៅ Nebo, Kasta, Desna, Gamma , oborona ដែលមានតួនាទីផ្សេងគ្នាបានចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធ។ ប្រព័ន្ធនោះនឹងត្រូវគ្រប់គ្រងនៅទាំងតំបន់មានសីតុណ្ហភាព ០អង្សា និងនៅកម្ពស់រហូតដល់រាប់សិបគីឡូម៉ែត្រ និងចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត Kavkaz-2016 បានចាប់ផ្តើមនៅថ្ងៃទី០៥ ខែកញ្ញា ដោយមានកម្លាំងទាហ៊ាន១២.៥០០នាក់ចូលរួម។ សមយុទ្ធខាងលើអូសបន្លាយរហូតដល់ថ្ងៃទី១០ ខែកញ្ញា ។

កន្លងមកក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហ៊ានប្រទេសនេះបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅតំបន់គ្រីមៀ និងសមុទ្រខ្មៅ។

តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្សី មានកម្លាំងទាហ៊ាន ១២.៥០០នាក់ចូលរួមធ្វើសមយុទ្ធខាងលើនិង អាវុធទំនើបៗជាច្រើនទៀត ក្នុងនោះមាននាវាចម្បាំងប្រចាំនៅតំបន់ភាគខាងត្បូងរុស្សី និងក្រីមៀ។

ការធ្វើសមយុទ្ធអូសបន្លាយ៦ថ្ងៃ ដែលមានឈ្មោះថា Kavkaz 2016 ដើម្បីត្រួតពិនិត្យសមត្ថភាពត្រៀមធ្វើសង្គ្រាម និងសហការរបស់កម្លាំងទាហ៊ានទាំងអស់។ កាលពីខែមុនរុស្ស៊ីបានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅជាប់ព្រំដែនអ៊ុយក្រែន និងបណ្តាលប្រទេសនៅតំបន់ Baltic ប៉ុន្តែពេលនេះបានធ្វើសមយុទ្ធនៅក្នុងតំបន់គ្រីមៀតែម្តង។

រយៈពេលកន្លងមករុស្ស៊ីបានបង្កើនកម្លាំងយោធាននៅតំបន់ក្រីមៀ និងសព្វាវុធទំនើបៗនៅទីនោះខ្លាចអ៊ុយក្រែង វាយប្រហារដណ្តើមគ្រប់គ្រងវិញ ។ អាវុធដែលរុស្ស៊ីបានបញ្ជូនទៅមាន S-400 ជាមីស៊ីលទំនើបបំផុតលើពិភពលោក។

សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្រោយបែលដែលអ៊ុយក្រែន បានចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់១៧រូបផ្សេងទៀតពីបទបំផ្លាញសន្តិសុខជាតិអ៊ុយក្រែន ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print