គួរឲ្យអនិច្ចាណាស់! កុមារីកុមារាពីនាក់បងប្អូនបង្កើតបានលង់ទឹកស្លាប់ទាំង២ក្នុងរណ្តៅគេជីកយកដីដោយគ្មានអ្នកដឹង

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ កុមារប្រុសស្រីជាបងប្អូនបង្កើតនិងគ្នា២នាក់បានលង់ទឹកស្លាប់គួឲ្យអាសូរដោយគ្មាននរណាឃើញនិងដឹងលះុពេលអណ្តែតបានកុមារាម្នាក់ឃើញនិងរត់ទៅប្រាប់អាណាព្យាបាលប៉ុន្តែអ្វីៗវាហួសពេលទៅហើយ។
ហេតុការនេះកើតឡើងនៅចន្លោះម៉ោង ៨ៈ០០នាទី ទៅម៉ោង ១០ៈ00 នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចរណ្តៅជីកយកដី របស់ឈ្មោះ នង នឿន មានចំងាយប្រហែល ៣៨០ម៉ែត្រ ខាងជើងឆៀងខាងលិច ភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុក_ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានបញ្ជាក់ឲ្យដឹងថា កុមាររងគ្រោះទាំងពីរនាក់បងប្អូនទី១ ឈ្មោះ ហឿន សុខខួច ស្រី អាយុ ១០ឆ្នាំ ទី២ ឈ្មេាះហឿន កុយ ប្រុស ៨ឆ្នាំ ទាំងពីរនាក់ ជាបងប្អូនបង្កើត មានឪពុកឈ្មេាះ ចន ហឿន ភេទប្រុស អាយុ ៤៧ឆ្នាំ (បច្ចុប្បន្នរកសីុនៅប្រទេសថៃ)ម្តាយឈ្មេាះ ឆុន សំបូរ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុក ត្បូងឃ្មុំ បាននាំគ្នាចុះទៅលេងទឹកក្នុងរណ្តៅជីកយកដី បណ្តាលឲ្យលង់ស្លាប់ ទាំងពីរនាក់បងប្អូននៅកន្លែងកើតហេតុតែម្តង។
លោកបានបន្តថា តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងប្រហែល ៨ៈ00 នាទីព្រឹក ថ្ងៃកើតហេតុ ម្តាយជនរងគ្រោះ បានដើរទៅទិញម្ហូប ដោយទុកកូនៗ ចំនួន 0៤នាក់ នៅនឹងផ្ទះ ។ដោយឡែក ជនរងគ្រោះទាំងពីរនាក់ បងប្អូន (កូនទី២ និងទី៣ ) បាននាំគ្នាដើរចេញពីផ្ទះ មិនដឹងទៅទីណា ។ លុះដល់ម៉ោងប្រហែល ១0:00 នាទី ស្រាប់តែមានកុមារា ឈ្មោះ សប្បាយ លាងហេង អាយុ ១៣ឆ្នាំ នៅភូមិជាមួយ បានជិះកង់មកពីស្រែ ក៏បានឃើញជនរងគ្រោះ អណ្តែតក្នុងទឹករណ្តៅជីកយកដី កន្លែងកើតហេតុ ក៏បានមកប្រាប់អាណាព្យាបាលជនរងគ្រោះតែម្តង ។
លោកអធិការរងក៏បានឲ្យបន្ថែមថា ករណីនេះក្រោយពីកំលាំងនគរបាលជំនាញស្រុកធ្វើរការត្រួតពិនិត្យរួច សពក្មេងទាំង២ត្រូវបានប្រគល់ទៅក្រុមគ្រួសារធ្វើរបុណ្បតាមប្រពៃណី៕

image image image image image

ដោយៈវណ្ណះ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print