លោកអូបាម៉ា អាចជួយឲ្យឡាវរួចផុតពីឥទ្ធិពលរបស់ចិន?

ចែករំលែក៖

នៅក្នុងតំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ ក្នុងក្របខណ្ឌកិច្ចប្រជុំអាស៊ាន របស់ប្រធានាធិបតីអូបាម៉ា ក្នុងសប្តាហ៍នេះចំពេលដែលប្រទេសឡាវបានព្យាយាមចាកចេញពីឥទ្ធិពលរបស់ចិន។

ចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ឡាវ ដោយមាន ៧៦០គម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសនេះមានតម្លៃជាង ៦,៧ពាន់លានដុល្លារ។ កំណើនសេដ្ឋកិច្ចរបស់ឡាវបានកើនឡើងរហូតដល់ទៅ៧,៨ភាគរយក្នុងមួយឆ្នាំ ជួយឲ្យប្រាក់ចំណូលធម្យមរបស់ពលរដ្ឋកើនឡើងរហូតដល់ទៅ ១.៧៣០ដុល្លារក្នុងមួយឆ្នាំ  ភាគច្រើនអាស្រ័យទៅលើការវិនិយោគរបស់ចិន។

លោក Thitinan Pongsudhirak  អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយមកពីសកលវិទ្យាល័យជូឡាឡងកន ប្រទេសថៃបានបញ្ជាក់ថា «ចិនពិតជាអ្នកជំនួយនិងដៃគូដ៏សំខាន់របស់ឡាវ»។ ប៉ុន្ត្តែពេលនេះឡាវកំពុងតែព្យាយាមចាកចេញពីឥទ្ធិពលរបស់ចិន  ដោយឡាវបានជួយដល់អាមេរិកនៅក្នុងដំណើរឆ្ពោះមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក  ហើយលោកអូបាម៉ា គឺជាប្រធានាធបិតីតំបូងដែលទស្សនកិច្ចប្រទេសឡាវ។

ចិនបានចំណាយប្រាក់ជាច្រើននៅក្នុងការជួយកសាង អភិវឌ្ឍន៍ប្រទេសឡាវចាប់តាំងសំណង់នៅក្នុងទីក្រុងវៀនចាន់ រហូតដល់បណ្តាលខេត្តនៅភាគខាងជើង ដូចជា Luang Orabang , Oudomsay និង Bokeo ជាដើម។ ជាមួយគ្នានោះនៅក្នុងតំបន់សេដ្ឋកិច្ចចិន គេបានប្រើប្រាស់ភាសាចិន ជាភាសាផ្លូវការទៀតផង។

កាលពីខែឧសភា ឆ្នាំ២០១៦ ធនាគាពិភពលោក WB បានប្រកាសថា ចិនមានឥទ្ធិពលកាន់តែធំឡើងៗ ដល់សេដ្ឋកិច្ចឡាវ ។ កាលពីឆ្នាំ២០១៥ ចិនជាម្ចាស់បំណុលដល់ទៅ ៤០ភាគរយរបស់ឡាវគឺកើនឡើងរហូតដល់ទៅ៣៥ភាគរយបើប្រៀបធៀបនិងឆ្នាំ២០១២។

បណ្តាមេដឹកនាំឡាវ ចាំបាច់ត្រូវតែពឹងផ្អែកលើវិស័យសេដ្ឋកិច្ចដើម្បីធ្វើឲ្យទំនាក់ទំនងក្នុងតំបន់មានទល្យភាព។ប៉ុន្តែឡាវ ជាប្រទេសដែលកាន់តំណែងជាប្រធានអាស៊ាន បានធ្លាក់ក្នុងដំណាក់កាលពីបាកដោះស្រាយពេលដែលចិនព្យាយាមបង្កើនឥទ្ធិពលនៅអាស៊ានស្តីពីបញ្ហាសមុទ្រចិនភាគខាងត្បូង។

ទាំងនោះហើយ ការបង្កើនទំនាក់ទំនងជាមួយអាមរិកគឺជាអាទិភាពក្នុងគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់ឡាវ។ ប៉ុន្តែជារឿងដ៏លំបាកពេលដែលទំនាក់ទំនងសេដ្ឋកិច្ចរវាងឡាវនិងអាមេរិកមានតែ ៧០លានដុល្លារប៉ុណ្ណោះ។

ជាមួយគ្នានោះសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយបន្ថែម ៩០លានដុល្លារក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីជួយប្រទេសឡាវ បោសសម្អាតគ្រាប់ធុនធ្ងន់ដែលមិនទាន់ផ្ទុះអំឡុងពេលសង្គ្រាមវៀតណាម រហូតមកដល់ពេលនេះ ហើយដែលសម្លាប់ និងរងរបួសមនុស្សជាង ២០.០០០នាក់ ។

ការប្រកាសនេះធ្វើឡើងអំឡុងពេលប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ធ្វើទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសឡាវ ប្រទេសដែលអាមេរិកបានចំណាយប្រាក់ជិត ១០០លានដុល្លារមកហើយ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកដើម្បីបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ (UXO) ។

យន្តចម្បាំងអាមេរិក ចាប់ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៣ បានទម្លាក់គ្រាប់បែកចង្កោមជាង ២៧០លានគ្រាប់ទៅលើប្រទេសកុម្មុយនីស្ត ហើយមួយភាគបីនៃគ្រាប់ទាំងអស់នេះមិនទាន់ផ្ទុះ ។ នេះបើតាមអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រាប់មិនទាន់ផ្ទុះឡាវ ៕

1 (3) 1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print