ថ្ងៃនេះ! តម្លៃមាសឡើងថ្លៃដល់ ៥៣៥ដុល្លារក្នុងមួយជី

ចែករំលែក៖

សេដ្ឋកិច្ច​៖​ តម្លៃ​ហាងឆេង​មាស​ បាន​បន្ត​កើន​ឡើង​បំបែក​កំណត់ត្រា​ខ្ពស់បំផុត​ដល់​ជាង​ ៥ ២៣៥ ​ដុល្លារ​ក្នុង​មួយ​តម្លឹង ​នៅ​ព្រឹក​ថ្ងៃ​សុក្រទី១៧​ ខែតុលានេះ​ ​មិនធ្លាប់​មានក្នុងប្រវត្តិសាស្ត្រ ​ដោយសារ​អត្រា​ការ​ប្រាក់​ធនា​គារកណ្ដាល​របស់​សហរដ្ឋអាមេរិក ​និង​ស្ថានភាព​ភូមិសាស្ត្រន​យោបាយ​ពិភព​លោក។

ជាក់ស្ដែង​នៅព្រឹកថ្ងៃទី ១៧ ខែតុលានេះ មាសបានឡើងថ្លៃពី៥១៦ ដែលជាតម្លៃកាលថ្ងៃទី ១៦តុលាម្សិលមិញនេះ រហូតដល់៥៣៥ដុល្លារក្នុងមួយជី។ ហើយបើយើងធៀបក្នុងរយៈពេល២សប្តាហ៍កន្លះកន្លងមកនេះ ពោលគិតពីដើមខែតុលាមកដល់ថ្ងៃទី១៧តុលានេះ តម្លៃមាសបានឡើងថ្លៃ៦៨ដុល្លារក្នុង១ជី។

នេះគឺជាការងើបឡើងខ្លាំងនៃតម្លៃមាស បើធៀបនឹងក្នុងរយៈពេល១ខែ កាលពីខែកញ្ញាកន្លងមក គឺមាសបានឡើងថ្លៃត្រឹមតែ៤៣ដុល្លារក្នុង១ជីប៉ុណ្ណោះ។

ហើយបើយើងក្រឡេកទៅមើលតម្លៃមាសកាលពីខែសីហាកន្លងមក គឺមាសឡើងថ្លៃបានតែ១៤ដុល្លារប៉ុណ្ណោះក្នុង១ជី ខណៈក្នុងរយៈពេល១ខែដូចគ្នាកាលពីខែកក្កដា មាសបានធ្លាក់ថ្លៃវិញអស់២ដុល្លារក្នុង១ជី។ យ៉ាងណាក៏ដោយ ចាប់ពីដើមឆ្នាំ២០២៥​មកដល់ពេលនេះ អ្នកដែលបានទិញមាសទុក បានចំណេញប្រាក់២១៨ដុល្លារក្នុង១ជី៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print