ភ្នំពេញ ៖ បុរស ម្នាក់ សង្ស័យ មាន ជម្ងឺ ផ្លូវ ចិត្ត បានជិះម៉ូតូកង់បីដឹកអីវ៉ាន់ឡើងលើស្ពានជ្រោយចង្វារលោត សម្លាប់ ខ្លួន តែមង្ត ។ ហេតុនេះបង្កឲ្យ មានការ ភ្ញាក់ផ្អើល ឡេីង កាលពី ម៉ោង ១០ព្រឹក ថ្ងៃ ទី ១៧ខែ តុលា ឆ្នាំ ២០២៥ ចំនុច លើស្ពានជ្រោយចង្វារ ស្ថិត តាមបណ្ដោយ ផ្លូវ 6A សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជ ធានី ភ្នំពេញ ។
ប្រភព ព័ត៌មាន ពី ប្រជាពលរដ្ឋ បានអោយ ដឹង ថា មុន ពេល កេីត ហេតុ គេមិន ដឹង ថា បុរស ខាង លើ មិនដឹងមាន រឿង អ្វីឬ វិបត្តិ អ្វី នោះ ទេ បានជិះម៉ូតូកង់បីដឹកអីវ៉ាន់ឡើងលើស្ពានជ្រោយចង្វារទៅអង្គុយលេី បងកាន់ដៃស្ពានហើយក៏បានសម្រេចចិត្តលោត ចុះមក ក្រោម ទឹកសម្លាប់ខ្លួនផង ដែរ ។
ដោយសារ ឃើញ ហេតុការណ៍ បែបនេះ ក៏មាន បង ប្អូន ប្រជាពលរដ្ឋ ដែរធ្វើដំណើរតាមលើស្ពានក៏ បានរាយការណ៍ ជូន កម្លាំង សមត្ថកិច្ច មូលដ្ឋាន បានចុះ ទៅ កន្លែង កើត ហេតុ ដេីម្បី ជួយ អន្តរាគមន៍ ៕
ដោយ៖ ស រស្មី