​Update៖​ ខ្សែផ្លូវ​ទឹកថ្មី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ តភ្ជាប់​ទៅ​ព្រែក​ជីក​ហ្វូណ​តេជោ ​គ្រោង​ចំណាយ​ការ​សាង​សង់ ១០០លាន​ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ អាកាសយានដ្ឋានអន្តរជាតិ​តេជោ ​មានគម្រោងសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០ គីឡូម៉ែត្រ គ្រោង​ចំណាយ​ទុន​វិនិយោគ​សរុបចំនួន ១០០ លានដុល្លារ សម្រាប់ធ្វើការតភ្ជាប់ពីបឹង​ជើង​លោង​ក្បែរ នៅប៉ែកខាងត្បូងនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ទៅភ្ជាប់នឹងទន្លេបាសាក់ និង​ព្រែក​ជីក​ហ្វូណន​តេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់កម្ពុជា ដើម្បីឲ្យតំបន់ TIA ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។​

អាកាសយានដ្ឋាន​អន្តរជាតិតេជោតម្លៃ ២ ៣០០ លានដុល្លារ ​ត្រូវបានដាក់សម្ពោធជាផ្លូវការ​នៅ​ថ្ងៃទី ២០ ខែតុលា ​ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ​សម្ដេចធិបតី ​ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រីកម្ពុជា។​

អាកាសយានដ្ឋានអន្តរជាតិតេជោនឹងអភិវឌ្ឍន៍ខ្លួនឱ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងការផ្ទេរមធ្យោបាយដឹកជញ្ជូនអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថានីយឃ្លាំងទំនិញ (Cargo Terminal) ទី២ និងចំណតយន្តហោះ Cargo បន្ថែម ដោយចំណាយទុនវិនិយោគចំនួន ៥0លានដុល្លារអាមេរិក ដែលមានទំហំឃ្លាំងសរុប ៤0,000 ម៉ែត្រការ៉េ។

ការវិនិយោគបន្ថែមនេះ គឺយោងទៅតាមកំណើនទំនិញ Cargo និងដើម្បីត្រៀមឲ្យអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមជ្ឈមណ្ឌលដឹកជញ្ជូន (Logistic Hub) និងការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transhipment)។

​លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ​ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ​មានប្រសាសន៍ថា​ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់​រួមមានបី​ដំណាក់កាល ដោយដំណាក់​កាល​ទី១ មានសមត្ថភាពអាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ អាច​ទទួលអ្នកដំណើរបាន ៣០​លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាល​ទី៣ អាចទទួលអ្នកដំណើរបាន ៥០ លាននាក់ក្នុងមួយឆ្នាំ។

​ក្រុមហ៊ុន OCIC ក៏បានចាប់ផ្តើមអភិវឌ្ឍទីក្រុងរណបអាកាសយានដ្ឋាន រួមមានការ​សាងសង់​លំនៅ​ដ្ឋាន​តម្លៃសមរម្យសម្រាប់បុគ្គលិករាប់ពាន់នាក់នៅ TIA និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅក្នុង​ទីក្រុង​រណបអាកាសយានដ្ឋាននេះ។​

​ទីក្រុងរណបអាកាសយានដ្ឋាន មានផែនការរួម (Master Plan) សម្រាប់​អភិវឌ្ឍ​លំនៅដ្ឋាន តំបន់​ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំង រួមមានតំបន់​សេដ្ឋកិច្ច​ពិសេស (SEZ) ក្នុងការ​លើកកម្ពស់ការផលិត និង​ការនាំចេញទំនិញតាមរយៈ TIA។

...

​ក្រុមហ៊ុន OCIC ក៏បានសាងសង់ឧទ្យានវប្បធម៌នៅ TIA ដើម្បីផ្សព្វផ្សាយដល់​ភ្ញៀវក្នុងស្រុក និង​អន្តរជាតិឲ្យយល់ដឹងពីវប្បធម៌ខ្មែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print