សម្តេចធិបតី ៖ «បើគេលើកថា សេវាកម្មមាន បញ្ហា កុំអាលបដិសេធ ត្រូវទៅមើលសិន បើមានបញ្ហា ត្រូវដោះស្រាយ ហើយពង្រឹង»

ចែករំលែក៖

ខេត្តកណ្តាល ៖ «បើគេលើកថា សេវាកម្មមាន បញ្ហា កុំអាលបដិសេធ ត្រូវទៅមើលសិន បើមានបញ្ហា ត្រូវដោះស្រាយ ហើយពង្រឹង»។ នេះជាប្រសាសន៍ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាក់ទងនឹង ការឆ្លើយតបទៅនឹងការរិះគន់នានាលើ ដំណើរការនៃអាកាសយដ្ឋានអន្តរជាតិ តេជោ។

សម្តេចគូសបញ្ជាក់ថា៖ «ទទួលស្គាល់ការរិះគន់ គឺជាចំណុចមួយដែលយើងត្រូវទទួលដើម្បីមើលខ្លួនឯង បើខុសពង្រឹងខ្លួនឯង។ មានតែការពង្រឹងខ្លួន កាត់បន្ថយភាពអវិជ្ជមានទេ ដែលយើង អាច បិទនូវការ រិះគន់ជាអចិន្ត្រៃយ៍បាន»។

នាពិធីសម្ពោធផ្លូវការនៅព្រឹកថ្ងៃទី២០ ខែតុលា នេះ ប្រមុខ រដ្ឋាភិបាល បាន កោតសរសើរក្រុមការងារ អាកាសយានដ្ឋាន ចំពោះ ការ ឆ្លើយ តបដ៏វិជ្ជមានចំពោះមតិរិះគន់ស្ថាបនានានា កន្លងមក។
ដោយឡែកលោកអ្នកឧកញ៉ា ពុង ឃាវសែ បានប្រាប់សម្តេចធិបតីថា ៖ ឆ្លងកាត់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ បណ្តុះបណ្តាល«វិស្វករ និងអ្នកជំនាញ»កូនខ្មែរប្រមាណ ២០០នាក់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ មានទស្សនវិស័យយូរអង្វែង និងមានគោលដៅពិតប្រាកដ ដើម្បីប្រែក្លាយជាអាកាសយានដ្ឋាន Hub ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ (វិស័យភស្តុភារកម្ម)។ ដូច្នេះសម្ដេចជំរុញឱ្យផ្នែកគយត្រូវខិតខំជំរុញផ្នែក វិស័យភស្តុភារកម្មនេះ លើការផ្ដល់សេវាកម្ម និងទំនើបកម្មវិវត្តខ្លួនឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print