ម៉ារ៉ុកគ្រងជើងឯក World Cupអាយុក្រោម ២០ឆ្នាំ បន្ទាប់ពីយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

ម៉ារ៉ុកបានក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលឈ្នះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំបន្ទាប់ពីបានយកឈ្នះអាហ្សង់ទីនក្នុងលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Santiago ប្រទេសឈីលីកាលពីថ្ងៃអាទិត្យ។

កីឡាករ Yassir Zabiri បើកការស៊ុតបញ្ចូលទីនៅនាទីទី ១២ ដោយការទាត់បាល់ហ្វ្រីឃីក និងបានបន្ថែមការនាំមុខរបស់ម៉ារ៉ុកគ្រាប់ទី២នៅនាទីទី ២៨។

អាហ្សង់ទីនបានគ្រប់គ្រងបាល់៧១% ហើយព្យាយាមបង្កើតឱកាសច្រើនដងតែមិនអាចបំបែកខ្សែការពារម៉ារ៉ុកបាន។ នៅតង់ទីពីរ ម៉ារ៉ុកបានផ្តោតលើការការពារការនាំមុខរបស់ពួកគេ។

...

អាហ្សង់ទីនដែលមានកំណត់ត្រាឈ្នះ៦ដង បានចាញ់វគ្គផ្ដាច់ព្រ័ត្រជាលើកទី២ ក្រោយចាញ់ប្រេស៊ីលក្នុងឆ្នាំ១៩៨៣៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print