តើអាកាសយានដ្ឋានអន្តរជាតិតេជោ កើតឡើងដោយសារការខ្ចីលុយបរទេសវិនិយោគមែនឬ?

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កន្លងមកមានមតិមួយចំនួនតែងលើកឡើងថា រាជរដ្ឋាភិបាលខ្ចីលុយបរទេសមកវិនិយោគកសាងព្រលានយន្តហោះថ្មី ស្របពេលខ្លួនជាប្រទេសក្រីក្រ ដែលការលើកឡើងដូចនេះមិនមែនជាការពិតនោះទេ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាគម្រោងវិនិយោគរបស់វិស័យឯកជនក្នុងស្រុករបស់ប្រទេសកម្ពុជា មិនមែនខ្ចីលុយពីបរទេសនោះឡើយ ពោលគឺកើត ឡើងពីការចូលរួមរបស់វិស័យឯកជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសមានមោទនភាពក្រៃលែងដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ ខណៈអាកាសយានដ្ឋាននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត នៅលើពិភពលោក ជាពិសេសយុទ្ធា សាស្រ្ដបើកជំហរជើងមេឃរបស់កម្ពុជា។

– សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដោយរដ្ឋចំណាយថវិកាក្នុងមួយឆ្នាំ៣លានដុល្លារ ដើម្បីថែទាំ។ ព្រលានចាស់នេះរដ្ឋគ្មានផែនការលក់ឱ្យវិស័យឯកជនទេ ប៉ុន្ដែរដ្ឋរក្សាទុក ថែទាំ សម្រាប់ការប្រើប្រាស់ ក្នុងគោលគំនិតពីរ៖ ទី១រក្សាទុកជាអាកាសយានដ្ឋានបម្រុង ទី២ គ្រោងរៀបចំជាសួនសាធារណៈដើម្បីជាប្រយោជន៍របស់សាធារណៈជន ប្រជាពលរដ្ឋទូទៅ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅមានជនខិលខូចបានក្លែងបន្លំឈ្មោះ និងហត្ថលេខា សម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារហើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print