ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញា ចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាម ប្រព័ន្ធបច្ចេកវិទ្យា ផ្សេងទៀត ដែលគំរាមកំហែងដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពបុគ្គល។ នេះតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាសម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការបង្ក្រាបបណ្តាញ ឧក្រិដ្ឋជន និង នាំខ្លួនជនល្មើសមកផ្តន្ទាទោស។
* ការទទួលស្គាល់ភាពស្មុគស្មាញនៃបញ្ហាប្រឈម
ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន កំពុងរីករាលដាល កាន់តែខ្លាំងឡើងដោយឆ្លងកាត់ព្រំដែនប្រទេស ហើយ ប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។ បណ្តាញឧក្រិដ្ឋកម្ម ទាំងនោះ ធ្វើប្រតិបត្តិការឆ្លងដែន សមត្ថកិច្ចផ្សេងគ្នាជាច្រើន ប្រើប្រាស់សារទាក់ទងសម្ងាត់ (តាមរយៈកូដនីយកម្ម) រូបិយប័ណ្ណឌីជីថល និងខ្សែសង្វាក់ជ្រើសរើសពលកម្មឆ្លង ប្រទេស ដែលធ្វើឱ្យពិបាកបែងចែកពីភាពខុសគ្នារវាង ជនរងគ្រោះ និងជនប្រព្រឹត្តបទល្មើស។ បុគ្គលជាច្រើនរូប ដែលជាប់នៅក្នុងទីតាំងឆបោក គឺជាជនរងគ្រោះនៃអំពើ ជួញដូរ និងការបង្ខិតបង្ខំ។
កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការបែងចែកឲ្យដាច់ រវាង ជនរងគ្រោះពិតប្រាកដ និងឧក្រិដ្ឋជន ដោយធានាថា ធានា ថា វិធានការឆ្លើយតបនានា មានលក្ខណៈមនុស្សធម៌ សមាមាត្រ និងយុត្តិធម៌។ យើងក៏សូមគូសបញ្ជាក់ផងដែរថា ព័ត៌មានបំផ្លើសឬបំភ័ន្ត អាចបង្កឱ្យមានការមាក់ងាយយ៉ាងអយុត្តិធម៌ទៅលើពលករ ការទទួលខុសត្រូវនិងភាព ពិតប្រាកដ ដែលគាំទ្រដល់ការអនុវត្តច្បាប់ ហើយការពារជន ដែលងាយរងគ្រោះ។
* វិធានការកំពុងអនុវត្ត និងលទ្ធផលជាក់ស្តែងក្នុងការប្រយុទ្ធ ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កើនប្រតិបត្តិការ ទូទាំងប្រទេសដើម្បីកំណត់មុខសញ្ញា ស៊ើបអង្កេត និងបង្ក្រាប បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
* កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមាន៖
– ការពង្រឹង និងអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរ ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោក និងការ សំអាតប្រាក់ ព្រមទាំងការធ្វើបច្ចុប្បន្នកម្មលើបទប្បញ្ញត្តិស្តីពីភស្តុតាង ឌីជីថល និងការស្វែងរកទ្រព្យសម្បត្តិ។
– បង្កើនការសម្របសម្រួលអន្តរស្ថាប័នក្នុងចំណោមអាជ្ញាធរ មានសមត្ថកិច្ច។
– អនុវត្តការត្រួតពិនិត្យគោលដៅ ចុះឆែកឆេរ និងចាប់ខ្លួន មេខ្លោង និងអ្នកសមគំនិត ព្រមទាំងរឹបអូស ទ្រព្យសម្បត្តិ ឧក្រិដ្ឋកម្ម ដូចជាសាច់ប្រាក់ រូបិយបណ្ណគ្រីបតូ យានយន្ត និង អចលនទ្រព្យ។
– ពង្រីកបណ្តាញទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍ និងទីជំរកបណ្តោះអាសន្ន ផ្តល់ជំនួយផ្នែក ផ្លូវចិត្ត វេជ្ជសាស្ត្រ និងផ្លូវច្បាប់ដល់ជនរងគ្រោះ និងធានាការ មិនដាក់ទោសទណ្ឌទៅ លើជនរងគ្រោះដែលត្រូវបានគេ បង្ខិតបង្ខំ។
រាជរដ្ឋាភិបាលបានពង្រឹងបន្ថែមទៀតនូវក្របខណ្ឌច្បាប់និង ស្ថាប័នរបស់ខ្លួន ពង្រឹងការសម្របសម្រួល អន្តរស្ថាប័ន និង បានធ្វើបច្ចុប្បន្នកម្មលើច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រឆាំងការសំអាតប្រាក់ និងការជួញដូរ មនុស្ស។
រាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការទប់ស្កាត់កាន់តែខ្លាំងក្លា ចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងយន្តការ សម្របសម្រួលអន្តរក្រសួងថ្មី ការពង្រឹងការឃ្លាំមើលតាម ប្រព័ន្ធឌីជីថល និងការផ្អាកដំណើរការ គេហទំព័រ និង អាជ្ញាប័ណ្ណអាជីវកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់។
រាជរដ្ឋាភិបាល ក៏បានចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ រួម ទាំងការដកហូតអាជ្ញាប័ណ្ណអាជីវកម្មចំនួន១២០ ការផ្អាក គេហទំព័រទាក់ទងនឹងល្បែងជាង១ពាន់ និងការបង្កកគណនី ធនាគារខុសច្បាប់ដែលភ្ជាប់ទៅ នឹងផែនការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ស្ថានទូតបរទេស បានជួយ សម្រួលដល់ការកំណត់ អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះ ក៏ដូចជា ការផ្លាស់ប្តូរព័ត៌មាន សម្ងាត់អំពីក្រុមប្រព្រឹត្តឧក្រិដ្ឋតាមប្រព័ន្ធ បច្ចេកវិទ្យាក្នុងតំបន់ផងដែរ។
ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា បានធ្វើប្រតិបត្តិការតាម គោលដៅជាច្រើននៅទូទាំងប្រទេស។ ប្រតិបត្តិការទាំងនោះ បានឈានទៅដល់ការបិទទីតាំងខុសច្បាប់ជាច្រើនកន្លែង ការ ចាប់ខ្លួនជនសង្ស័យ រយនាក់ និងការជួយសង្គ្រោះនិងការពារ ជនរងគ្រោះកម្ពុជានិងបរទេសពីការកេងប្រវ័ញ្ចតាមប្រព័ន្ធ បច្ចេកវិទ្យា។
សម្រាប់ពេលអនាគត កម្ពុជាកំពុងរៀបចំបង្កើតក្រុមការងារ បង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ជាតិ បង្កើន សមត្ថភាពធ្វើកោសល្យវិច្ឆ័យឌីជីថល និងបន្តសហការជាមួយ ដៃគូទាំងអស់ ដើម្បីពង្រឹង ក្របខ័ណ្ឌការអនុវត្តច្បាប់ឆ្លង ព្រំដែន និងអភិបាលកិច្ចនៃប្រព័ន្ធបច្ចេកវិទ្យា។លទ្ធផល ទាំងនេះ បញ្ជាក់ពីការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុង ការលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការពារសុចរិត ភាពនៃ ប្រព័ន្ធឌីជីថល និងលើកកម្ពស់បណ្តាញបច្ចេកវិទ្យា
ក្នុងតំបន់ដែលមានសុវត្ថិភាពជាងមុន។
* ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
កម្ពុជាបាននិងកំពុងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូ ក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមទាំង សាធារណរដ្ឋកូរ៉េ ប្រទេសចិន និងរដ្ឋសមាជិកអាស៊ាន តាមរយៈការស៊ើបអង្កេត រួមគ្នា ការចែករំលែកព័ត៌មាន សម្ងាត់ និងការផ្តល់ជំនួយផ្នែក ច្បាប់ទៅវិញទៅមក។ ភាពជាដៃគូទាំងអស់នេះ នាំអោយ សម្រេច នូវលទ្ធផល ជាក់ស្តែងជាច្រើន ដូចជាការទប់ស្កាត់ ចំពោះក្រុមប្រតិបត្តិការឆបោកធំៗ ការកាត់ទោសក្រុម ឧក្រិដ្ឋជនដែល មានបណ្តាញចាត់តាំង រួមទាំងការបញ្ជូន ជនរងគ្រោះបរទេសត្រឡប់ទៅមាតុប្រទេសរបស់ពួកគេវិញ។
ទន្ទឹមនេះ កម្ពុជាសូមទទូចដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និង ភាគីពាក់ព័ន្ធទាំងអស់ មេត្តាធានាបាននូវការរាយការណ៍ ទាំងឡាយប្រកបដោយសុក្រឹតភាព យុត្តិធម៌ និងផ្អែកលើ ភស្តុតាង ក្នុងស្មារតីលើកស្ទួយកិច្ច សហប្រតិបត្តិការ ជាជាង ការបំបែកបំបាក់។
* កម្ពុជា និងសាធារណរដ្ឋកូរ៉េ៖ ការប្តេជ្ញាចិត្តរួមគ្នា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូម សម្តែងការសោកស្តាយ និងសមានទុក្ខ ជ្រាលជ្រៅចំពោះ សោកនាដកម្មថ្មីៗនេះ ពាក់ព័ន្ធនឹងពលរដ្ឋកូរ៉េ ដែលជា ជនរងគ្រោះក្នុងអំពើឆបោកការងារ តាមប្រព័ន្ធបច្ចេកវិទ្យា និង ក្នុងបទល្មើសពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជា សូមសម្តែងសមាន ចិត្តយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមគ្រួសារជនរងគ្រោះ និងចំពោះរដ្ឋាភិបាល និង ប្រជាជននៃសាធារណរដ្ឋកូរ៉េ ផងដែរ។
ក្នុងឱកាសជំនួបថ្មីៗនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី និងលោកស្រី គឹម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ សម្តេចធិបតី និងលោកស្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចធិបតី បាន សរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបង្ហាញការត្រៀមខ្លួន ជាស្រេចរបស់កម្ពុជា ដើម្បីបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម ឱ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយ បញ្ហាទាំងនេះ ជាទ្វេភាគី ដោយសម្តេច បញ្ជាក់ជាថ្មីថា ភាពជាដៃគូនេះ ស្តែងចេញតាមរយៈការគោរពគ្នា ទៅវិញទៅមក សមភាព និងការជឿទុកចិត្ត។ កម្ពុជាស្វាគមន៍ ចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាបន្តទៀតជាមួយ សាធារណរដ្ឋកូរ៉េ ដើម្បីជំរុញគោលដៅរួមគ្នាសម្រាប់ស្ថិរភាព សន្តិសុខ និងវិបុល ភាពក្នុងតំបន់។
លោកស្រីអនុរដ្ឋមន្ត្រី ក៏បានចូលជួបពិភាក្សាជាមួយមន្ត្រី ជាន់ខ្ពស់មកពីក្រសួងមហាផ្ទៃ និងក្រសួង ការបរទេសនិង សហប្រតិបត្តិការអន្តរជាតិផងដែរ ដោយលើកឡើងពីកិច្ច សហប្រតិបត្តិការនាពេលអនាគតរវាង ប្រទេសទាំងពីរក្នុងកិច្ច ខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធ បច្ចេកវិទ្យាគ្រប់ទម្រង់។ ក្នុងឱកាសនោះ លោកស្រីត្រូវបាន ជម្រាបជូនផងដែរអំពីវិធានការនានាដែលត្រូវបានអនុវត្ត ក៏ដូចជា លទ្ធផលសំខាន់ៗសម្រេចបាននៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។
* កិច្ចសហប្រតិបត្តិការនាពេលអនាគត
សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តពង្រឹងសមត្ថភាពអនុវត្ត ច្បាប់ក្របខណ្ឌច្បាប់ និងភាពជាដៃគូ ក្នុងតំបន់ក្រោម ក្របខ័ណ្ឌអាស៊ាន។ កម្ពុជា ក៏នឹងបន្តរក្សាភាពសកម្មនៃ ការអនុវត្តការងាររបស់ខ្លួនផងដែរ តាមរយៈសកម្មភាព ស៊ើបអង្កេតដែលមានវិសាលភាពកាន់តែទូលំទូលាយ ការ ពង្រឹងក្រុមការងារប្រឆាំងឧក្រិដ្ឋ កម្ម កាន់តែរឹងមាំ និង ការជំរុញយុទ្ធនាការបញ្ញាបការយល់ដឹងជាសាធារណៈ កាន់តែប្រសើរ។
សាររបស់កម្ពុជាគឺច្បាស់លាស់៖ «ខណៈដែលឧក្រិដ្ឋជន យកបច្ចេកវិទ្យា និងព្រំដែនជាឈ្នាន់ វិធានការ ឆ្លើយតបរបស់យើងប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនោះ ចាំបាច់ត្រូវធ្វើឡើងដូចគ្នា ក្រោមកិច្ចសហការ និង ការសម្របសម្រួល»។
តាមរយៈកិច្ចសហប្រតិបត្តិការ មិនមែនការស្តីបន្ទោស ព្រះរាជាណាចក្រកម្ពុជានឹងបន្តស្វែងរកឧក្រិដ្ឋជន ការពារនិង សង្គ្រោះជនរងគ្រោះ ព្រមទាំងរក្សាសុខសុវត្ថិភាព សណ្តាប់ ធ្នាប់សង្គម និង សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់ៗគ្នា៕
ដោយ៖តារា










