កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ បើកធ្វើជាផ្លូវការនៅប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនបានបើកធ្វើជាផ្លូវការនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

តាមការផ្សាយដំណឹងឱ្យដឹងថា កិច្ចប្រជុំកំពូលលើកនេះនឹងធ្វើឡើង ក្រោមប្រធានបទ “ការរួមបញ្ចូលគ្នានិងនិរន្តរភាព”។ កិច្ចប្រជុំកំពូលមួយចំនួនបូករួមទាំង កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន+១ពោលគឺ រវាងអាស៊ាន និងដៃគូសន្ទនាទាំង៧របស់អាស៊ាន (រួមមានអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក) កិច្ចប្រជុំកំពូលអាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូល រំលឹកខួប ទី៥០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងអាស៊ាននិងនូវែលសេឡង់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print