ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅកាន់ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ចូលរួមកិច្ចប្រជុំលើកទី៥ រដ្ឋមន្ត្រីអាស៊ាន-ចិន ស្ដីពី ការត្រួតពិនិត្យអធិការកិច្ច និងចត្តាឡីស័ក្ដគុណភាព ផលិតផលកសិកម្ម “សហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ” ដែលប្រព្រឹត្តិទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។
កិច្ចប្រជុំខាងលើនឹងពិភាក្សាលើ៖ ផែនការ(១) សកម្មភាព ឆ្នាំ២០១៧-២០១៨ (២) សំណើកិច្ចសហប្រតិបត្តិការលើគេហទំព័រសហប្រតិបត្តិការអនាម័យនិងភូតគាមអនាម័យ អាស៊ាន-ចិន (៣) សហប្រតិបត្តិការស្តង់ដារកសិកម្ម សហប្រតិបត្តិការ E-Certificate អធិការកិច្ច និងចត្តាឡីស័ក្ដ និងកិច្ចសហការត្រួតពិនិត្យ និងបង្កាជំងឺរុក្ខជាតិ និងសត្វ៕
ដោយ៖ សុវណ្ណារ៉ា
...