ក្លឹបសេះបង្កង់ Juventus បានបណ្តេញអ្នកចាត់ការ Igor Tudor ចេញពីតំណែង បន្ទាប់ពីចាញ់ក្រុម Lazio ។
អ្នកចាត់ការសញ្ជាតិក្រូអាតនេះបានចូលរួមជាមួយក្លឹបជើងខ្លាំងនៅអ៊ីតាលីកាលពីខែមីនាក្នុងនាមជាអ្នកជំនួស Thiago Motta ។ ប៉ុន្តែអ្នកចាត់ការវ័យ 43 ឆ្នាំរូបនេះបានដឹកនាំមិនដែលឈ្នះចំនួន 8 ប្រកួតដែលបានធ្វើឱ្យក្លឹបស្ថិតនៅលេខ 8 ក្នុងតារាង Serie A ។
ការបរាជ័យទល់នឹងក្រុម Lazio កាលពីថ្ងៃអាទិត្យគឺជាការចាញ់លើកទីបីជាប់ៗគ្នារបស់ក្រុមនៅក្នុងការប្រកួតទាំងអស់។ សេចក្តីថ្លែងការណ៍របស់ Juventus បានសរសេរថា “ក្លឹបសូមអរគុណ Igor Tudor និងបុគ្គលិកទាំងមូលរបស់គាត់សម្រាប់វិជ្ជាជីវៈ និងការលះបង់របស់ពួកគេក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយសូមជូនពរពួកគេឱ្យល្អបំផុតសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ” ។
ក្រុមសេះបង្កង់ មាន 6 ពិន្ទុតាមពីក្រោយក្រុមនាំមុខ Napoli ហើយបានបរាជ័យមិនដែលឈ្នះក្នុងការប្រកួតលីគចំនួន 5 ចុងក្រោយរបស់ពួកគេ។ Juventus ឈរនៅលេខ 25 ក្នុងតារាងវគ្គចែកពូល Champions League ដោយចាញ់ម្តង និងស្មើ 2 ដងក្នុងការប្រកួតបើកឆាកចំនួន 3 របស់ពួកគេ៕










